admin

administrator

អាវុធហត្ថតាកែវ វាយខ្ទប់មុខសញ្ញាគ្រឿងញៀនខេត្តគោលដៅ ៥នាក់ ដកហូតវត្ថុតាងច្រើនមុខ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ តាមរបាយការណ៍ពីសមត្ថកិច្ច នៅវេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦…

ភ្ញាក់ផ្អើល! ថៃវ័យ៥៨ឆ្នាំ លបចូលជ្រៅទឹកដីកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួន កំពុងចរចាបញ្ជូនត្រឡប់ទៅវិញ

កម្ពុជា៖ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ៥៨ ឆ្នាំម្នាក់ បន្ទាប់ពីបុរសរូបនេះបានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា រាល់ការចូលមកដែនអធិបតេយ្យរបស់កម្ពុជាដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់។ ក្រោយកើតហេតុ…

ក្រសួងពីរសហការដាក់ដំណើរការ verify.gov.kh និង DG SuperApp ប្រឆាំងក្លែងបន្លំឯកសារសាធារណៈ

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងកម្មវិធី DG SuperApp ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះតទៅ។ ក្រសួងសាធារណការ នឹងប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍។ បណ្ណបើកបរដែលមាន…

ឃ្លានថ្នមៗ! ទាហានអ៊ុយក្រែនស្ទើរស្លាប់រស់ដោយគ្មានអាហារជិត២០ថ្ងៃនៅជួរមុខ

រូបភាពទាហានស្គមស្គាំងអ៊ុយក្រែន ៤នាក់ កំពុងអង្វរសុំអាហារ ធ្វើឲ្យប្រជាជនរំជួលចិត្តយ៉ាងខ្លាំង នៅចុងខែមេសា។ ពួកគេបានអត់អាហាររយៈពេល ១៧ថ្ងៃ ដោយគ្មានការដឹកជញ្ជូនម្ហូបអាហារមកដល់ ហើយមិនបានប្តូរវេនជាច្រើនខែ។ អ្នកស្រី Anastasia Silchuk ដែលស្វាមីបម្រើការក្នុងកងពលតូចលេខ១៤ បានសរសេរលើបណ្តាញសង្គមថា៖ «យុទ្ធជនដួលសន្លប់ដោយសារភាពអត់ឃ្លាន ពួកគេផឹកទឹកភ្លៀង»។ យុទ្ធជនទាំងនោះលាក់ខ្លួននៅខាងឆ្វេងច្រាំងទន្លេ Oskil ខាងកើត Donetsk…

ចិន ដាក់​ខ្សែ​បន្ទាត់​ក្រហម​៤ រឹត​បន្តឹង​ជំហរ​មុន​ជំនួប​កំពូល​ជាមួយ​ត្រាំ

នៅ​មុន​ការ​យាង​មក​ដល់​ទីក្រុង​ប៉េកាំង​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ចាប់​ផ្ដើម​បញ្ចេញ​នូវ​សារ​យ៉ាង​ច្បាស់​លាស់​មួយ​ចំនួន។ តាម​រយៈ​អត្ថបទ​វិភាគ​និង​មតិយោបល់​ជា​បន្ត​បន្ទាប់ ថ្នាក់​ដឹកនាំ​ចិន​បាន​បង្ហាញ​ពី​បំណង​ចង់​«ចាប់​ផ្ដើម​ទំនាក់ទំនង​ឡើង​វិញ» ជាមួយ​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង។ ទោះ​បី​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​និង​សង្កត់​ធ្ងន់​លើ​ផល​ប្រយោជន៍​រួម​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដោយ ក៏​ទីក្រុង​ប៉េកាំង​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​របស់​ខ្លួន។ ចិន​បាន​ដាស់​តឿន​ជា​ថ្មី​អំពី «ខ្សែ​បន្ទាត់​ក្រហម» ចំនួន ៤ ដែល​សហរដ្ឋអាមេរិក​មិន​ត្រូវ​រំលង​ដាច់​ខាត រួម​មាន៖ ១. បញ្ហា​កោះ​តៃវ៉ាន់ ២.…

ប៉េង ហួត គ្រុប បន្ត​ដំណើរ​មនុស្សធម៌​នាំ​ក្តី​សង្ឃឹម​ថ្មី​ដល់​កុមារ​ងាយ​រង​គ្រោះ នៅ​អង្គការ AFESIP និង CCAFO

ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប រួម​ជាមួយ​ដៃគូ​សហការ និង​សប្បុរសជន​ដែល​ជា​អតិថិជន​នៅ​តាម​បុរី បាន​បន្ត​បេសកកម្ម​មនុស្សធម៌​យ៉ាង​សកម្ម ដោយ​ចុះ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​ដល់​កុមារ​ងាយ​រង​គ្រោះ ក្នុង​គោលបំណង​លើកទឹកចិត្ត លើកកម្ពស់​សុខុមាលភាព បណ្តុះ​ទម្លាប់​នៃ​ការ​អាន និង​ផ្តល់​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​អនាគត​។ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អង្គការ AFESIP Cambodia ដែល​ជា​អង្គការ​សកម្ម​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារី​រង​គ្រោះ​ដោយ​ការ​ជួញដូរ​ផ្លូវភេទ និង​ការ​រំលោភ​បំពាន​តាំងពី​ឆ្នាំ​១៩៩៦ ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី…

សម្តេចតេជោ ហ៊ុន សែន ប្រកាសដកមន្ត្រីកុហករឿងទុរេន និងក្រើនរំលឹកមន្ត្រីទាំងអស់ឲ្យបម្រើប្រជាជនដោយស្មោះត្រង់

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តស្វាយរៀងចំនួនជាង ១,៣០០ នាក់ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។ ក្នុងឱកាសនោះ សម្តេចតេជោបានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលបានទៅប្រកាសថាទុរេននាំចូលពីថៃជាទុរេនខេត្តកំពង់ចាម។ សម្តេចបានចោទជាសំណួរថា…

ត្រាំ ប្រកាសមិនត្រូវការជំនួយចិន បញ្ចប់សង្គ្រាមអ៊ីរ៉ង់ មុនហោះទៅប៉េកាំង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់មុនពេលហោះទៅកាន់ទីក្រុងប៉េកាំងថា លោកមិនត្រូវការជំនួយពីមេដឹកនាំចិន លោក ស៊ី ជីនពីង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នោះទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោកត្រាំបាននិយាយថា៖ «ខ្ញុំគិតថា យើងមិនចាំបាច់ត្រូវការជំនួយអ្វីឡើយ ចំពោះរឿងអ៊ីរ៉ង់។ យើងនឹងឈ្នះតាមមធ្យោបាយណាមួយ មិនថាដោយសន្តិវិធី ឬតាមវិធីផ្សេងនោះទេ»។ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងលើកនេះ…

អាមេរិក-ដាណឺម៉ាក ចរចាបង្កើតមូលដ្ឋានទ័ពថ្មី៣កន្លែងលើកោះគ្រីនឡែន

សហរដ្ឋអាមេរិក និងដាណឺម៉ាក កំពុងចរចាគ្នាដើម្បីបើកមូលដ្ឋានយោធាថ្មីចំនួន៣កន្លែងទៀតនៅភាគខាងត្បូងកោះគ្រីនឡែន បន្ទាប់ពីមានភាពតានតឹងពីការគំរាមកំហែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់ចង់ដណ្តើមយកកោះនេះដោយកម្លាំងយោធា។ នេះបើយោងតាមរបាយការណ៍របស់ BBC កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ភាគីទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹង ព្រោះខ្លាចការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី និងចិននៅក្នុងតំបន់អាកទិក។ សេតវិមានបានបញ្ជាក់ពីកិច្ចចរចាកម្រិតខ្ពស់ជាមួយគ្រីនឡែន និងដាណឺម៉ាក…

ឃាត់ខ្លួនយុវជន៣នាក់ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធក្នុងករណីសម្រួល ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៤:៥០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនសង្ស័យទាំង០៣នាក់រួមមាន៖ ១. ឈ្មោះ វ៉ាន់…