ឃ្លានថ្នមៗ! ទាហានអ៊ុយក្រែនស្ទើរស្លាប់រស់ដោយគ្មានអាហារជិត២០ថ្ងៃនៅជួរមុខ

ឃ្លានថ្នមៗ! ទាហានអ៊ុយក្រែនស្ទើរស្លាប់រស់ដោយគ្មានអាហារជិត២០ថ្ងៃនៅជួរមុខ

រូបភាពទាហានស្គមស្គាំងអ៊ុយក្រែន ៤នាក់ កំពុងអង្វរសុំអាហារ ធ្វើឲ្យប្រជាជនរំជួលចិត្តយ៉ាងខ្លាំង នៅចុងខែមេសា។ ពួកគេបានអត់អាហាររយៈពេល ១៧ថ្ងៃ ដោយគ្មានការដឹកជញ្ជូនម្ហូបអាហារមកដល់ ហើយមិនបានប្តូរវេនជាច្រើនខែ។

ទាហានអ៊ុយក្រែន

អ្នកស្រី Anastasia Silchuk ដែលស្វាមីបម្រើការក្នុងកងពលតូចលេខ១៤ បានសរសេរលើបណ្តាញសង្គមថា៖ «យុទ្ធជនដួលសន្លប់ដោយសារភាពអត់ឃ្លាន ពួកគេផឹកទឹកភ្លៀង»។

យុទ្ធជនទាំងនោះលាក់ខ្លួននៅខាងឆ្វេងច្រាំងទន្លេ Oskil ខាងកើត Donetsk បន្ទាប់ពីគ្រាប់បែករុស្ស៊ីបានបំផ្លាញស្ពានតភ្ជាប់ទៅកាន់ក្រុមកងពលតូចរបស់ពួកគេ។

លោក Oleksandr ទាហានម្នាក់បានរៀបរាប់ថា៖ «ផលប៉ះពាល់នៃភាពអត់ឃ្លានកាន់តែខ្លាំង អំឡុងពេលកំពុងប្រយុទ្ធដើម្បីមាតុភូមិ»។ ខណៈលាក់ខ្លួនក្នុងលេណដ្ឋានដាច់ស្រយាល លោកនឹកអាហារដ៏ពិតប្រាកដមួយចានបំផុត។

ទាហានម្នាក់ទៀតអាយុ៣១ឆ្នាំប្រាប់ថា៖ «យើងស្រមៃចង់បានអាហារក្តៅៗ ព្រោះអ្វីដែលយើងទទួលទានជាច្រើនសប្តាហ៍គឺសូកូឡា អូតមីល និងទឹកមួយដបក្នុងមួយថ្ងៃប៉ុណ្ណោះ»៕

administrator

Related Articles