ឃាត់ខ្លួនយុវជន៣នាក់ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅបាត់ដំបង

ឃាត់ខ្លួនយុវជន៣នាក់ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធក្នុងករណីសម្រួល ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

រូបភាពឃាត់ខ្លួនជនសង្ស័យ

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៤:៥០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនសង្ស័យទាំង០៣នាក់រួមមាន៖

១. ឈ្មោះ វ៉ាន់ រស្មី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
២. ឈ្មោះ ស្រស់ សួរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៣. ឈ្មោះ ជេត ណូមុន្នីវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

វត្ថុតាងសំខាន់ៗ

វត្ថុតាងដែលដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងទាំងអស់កំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

administrator

Related Articles