ផ្លូវការ! វិមានក្រឹមឡាំងបញ្ជាក់ លោកពូទីននឹងមកចិន ១៩-២០ ឧសភា តែប៉ុន្មានថ្ងៃក្រោយលោកត្រាំចាកចេញ

ផ្លូវការ! វិមានក្រឹមឡាំងបញ្ជាក់ លោកពូទីននឹងមកចិន ១៩-២០ ឧសភា តែប៉ុន្មានថ្ងៃក្រោយលោកត្រាំចាកចេញ

ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងបានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ការប្រកាសនេះកើតឡើងមិនដល់២៤ម៉ោងផង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង។

ពូទីន និង ស៊ីជីនពីង

តាមប្រភពពីវិមានក្រឹមឡាំង គម្រោងទស្សនកិច្ចរបស់លោកពូទីនលើកនេះរៀបចំឡើងស្របពេលជាមួយខួបទី២៥ឆ្នាំនៃការបង្កើតសន្ធិសញ្ញាមិត្តភាពចិន-រុស្ស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០១។ ថ្នាក់ដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ព្រមទាំងបញ្ហាសំខាន់ៗក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

លោកពូទីន និងលោកស៊ីជីនពីងចាប់ដៃ

គួរបញ្ជាក់ថា ទំនាក់ទំនងចិន-រុស្ស៊ីកាន់តែស៊ីជម្រៅឡើងៗ ជាពិសេសចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងកាលពីដើមឆ្នាំ២០២២។ ក្រោយពេលរុស្ស៊ីត្រូវបានក្រុមបស្ចិមប្រទេសដាក់ទណ្ឌកម្ម ចិនបានក្លាយជាដៃគូដ៏សំខាន់ និងជាខ្នងបង្អែកដ៏រឹងមាំរបស់ទីក្រុងម៉ូស្គូ។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីនកាលពីខែកញ្ញា ឆ្នាំ២០២៥ លោកស៊ីជីនពីងបានស្វាគមន៍លោកយ៉ាងកក់ក្ដៅ និងហៅលោកថាជា «មិត្តសម្លាញ់ចាស់»។ លោកពូទីនក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិនម្ដងទៀតនៅខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងស៊ឹនចិន (Shenzhen)៕

កិច្ចប្រជុំកំពូលចិន-រុស្ស៊ី

ប្រភព៖ AP

administrator

Related Articles