ត្រាំ ប្រកាសមិនត្រូវការជំនួយចិន បញ្ចប់សង្គ្រាមអ៊ីរ៉ង់ មុនហោះទៅប៉េកាំង

ត្រាំ ប្រកាសមិនត្រូវការជំនួយចិន បញ្ចប់សង្គ្រាមអ៊ីរ៉ង់ មុនហោះទៅប៉េកាំង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់មុនពេលហោះទៅកាន់ទីក្រុងប៉េកាំងថា លោកមិនត្រូវការជំនួយពីមេដឹកនាំចិន លោក ស៊ី ជីនពីង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នោះទេ។

Trump

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោកត្រាំបាននិយាយថា៖ «ខ្ញុំគិតថា យើងមិនចាំបាច់ត្រូវការជំនួយអ្វីឡើយ ចំពោះរឿងអ៊ីរ៉ង់។ យើងនឹងឈ្នះតាមមធ្យោបាយណាមួយ មិនថាដោយសន្តិវិធី ឬតាមវិធីផ្សេងនោះទេ»។

ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងលើកនេះ គឺជាការជាន់ដីចិនលើកដំបូងរបស់លោក ត្រាំ ចាប់តាំងពីឆ្នាំ២០១៧ មក។ ក្រៅពីបញ្ហាអ៊ីរ៉ង់ លោកក៏គ្រោងលើកយកបញ្ហារសើបស្តីពីការលក់អាវុធអាមេរិកឱ្យតៃវ៉ាន់ មកពិភាក្សាដោយផ្ទាល់ជាមួយលោក ស៊ី ផងដែរ។

គួរបញ្ជាក់ថា កាលពីខែធ្នូ កន្លងទៅ លោក ត្រាំ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយប្រកាសលក់កញ្ចប់អាវុធក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ឱ្យទៅតៃវ៉ាន់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៕

administrator

Related Articles