ក្រសួងពីរសហការដាក់ដំណើរការ verify.gov.kh និង DG SuperApp ប្រឆាំងក្លែងបន្លំឯកសារសាធារណៈ

ក្រសួងពីរសហការដាក់ដំណើរការ verify.gov.kh និង DG SuperApp ប្រឆាំងក្លែងបន្លំឯកសារសាធារណៈ

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងកម្មវិធី DG SuperApp ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះតទៅ។

ឯកសារពាក់ព័ន្ធ

ក្រសួងសាធារណការ នឹងប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍។ បណ្ណបើកបរដែលមាន QR Code ទាំងអស់នឹងអាចត្រូវបានត្រួតពិនិត្យតាមរយៈការស្កេន QR Code លើប្រព័ន្ធនេះ។

ប្រព័ន្ធផ្ទៀងផ្ទាត់

សម្រាប់បណ្ណបើកបរដែលត្រូវបានចេញមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មិនថាមាន ឬគ្មាន QR Code ក៏ដោយ នៅតែអាចបន្តប្រើប្រាស់បានតាមការកំណត់របស់ក្រសួង។

ការប្រើប្រាស់

ជាមួយគ្នានេះ ក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថលតាមរយៈកម្មវិធី DG SuperApp ដោយអ្នកបើកបរអាចស្កេន QR Code នៅលើបណ្ណបើកបរដែលមានស្រាប់ ដើម្បីរក្សាទុកជាទម្រង់ឌីជីថលសម្រាប់ប្រើប្រាស់ជាផ្លូវការ។

DG SuperApp

ការស្នើសុំបណ្ណបើកបរឌីជីថលអាចធ្វើឡើងតាមជំហាននីមួយៗដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ឬតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/ddl-um ។

ជំហានទី១

អ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់បណ្ណបើកបរក្នុងទម្រង់ឌីជីថលនេះ ដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា។

ជំហានទី២

ក្នុងករណីជួបបញ្ហាប្រឈមក្នុងការទាញយក និងប្រើប្រាស់កម្មវិធី DG SuperApp សាធារណជនអាចទាក់ទងក្រុមការងារបច្ចេកទេសតាមរយៈ Hotline ១២៣ ឬតាមរយៈ Telegram Bot https://go.gov.kh/dgc/dgsupport ។

ជំហានទី៣

ក្រសួងទាំងពីរសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់ នឹងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់សេវាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។

ជំហានទី៤
ជំហានទី៥
ជំហានទី៦
ជំហានទី៧
ជំហានទី៨
ជំហានទី៩

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត៕

administrator

Related Articles