រាជធានីភ្នំពេញ ៖ CAMBODIA SPORT+ ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡានៅកម្ពុជា ដោយពេលនេះបានរៀបចំសន្និសីទសារព័ត៌មានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «ព្រឹត្តិការណ៍ប្រកួតប្រដាល់ កំពូលអ្នកចម្បាំងកម្ពុជា» ក្នុងគោលដៅពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីខ្មែរឱ្យត្រៀមខ្លួនប្រកួតប្រជែងលើឆាកអន្តរជាតិ។

សង្វៀន «កំពូលអ្នកចម្បាំង CAMBODIA SPORT+» នេះមិនមែនគ្រាន់តែជាទីលានប្រកួតដណ្តើមជ័យជម្នះប៉ុណ្ណោះទេ តែថែមទាំងជាវេទិការយុទ្ធសាស្ត្រសម្រាប់សម្រិតសម្រាំង និងពង្រឹងគុណភាពកីឡាករខ្មែរឱ្យមានស្តង់ដារគ្រប់គ្រាន់ប្រកួតលើឆាកអន្តរជាតិ។ ជាការគួរឱ្យកត់សម្គាល់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៥០០ លានរៀល ដល់សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ដើម្បីពង្រឹងការហ្វឹកហាត់។

ជាលទ្ធផល សហព័ន្ធបានជ្រើសរើសគ្រូបង្វឹកជំនាញចំនួន ៤ រូបមកពីបរទេស ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រហ្វឹកហាត់ថ្មីៗ ស្របតាមស្តង់ដារអន្តរជាតិ សម្រាប់ក្លិបឃីកបុកស៊ីងទូទាំងប្រទេស។ នេះជាការត្រៀមខ្លួនដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍ជើងឯកអាស៊ី (Asian Championship) នៅខែធ្នូខាងមុខ។

CAMBODIA SPORT+ នៅតែបន្តជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា ដើម្បីពង្រីកកេរ្តិ៍ឈ្មោះជាតិលើឆាកអន្តរជាតិ និងបំពេញក្តីស្រមៃរបស់កីឡាករ-កីឡាការិនីខ្មែរគ្រប់រូប។
