រដ្ឋមន្ត្រីទេសចរណ៍ ៖ បរិវត្តកម្មឌីជីថលជាគន្លឹះអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យទំនើប និងប្រកួតប្រជែងលើឆាកអន្តរជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ៖ បរិវត្តកម្មឌីជីថលជាគន្លឹះអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យទំនើប និងប្រកួតប្រជែងលើឆាកអន្តរជាតិ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងយ៉ាងច្បាស់ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់បំផុតសម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែងខ្លាំង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកលលោក។

កិច្ចប្រជុំបរិវត្តកម្មឌីជីថល

នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារបរិវត្តកម្មឌីជីថលរបស់ក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍ប្រកបដោយប្រព័ន្ធ។

រដ្ឋមន្ត្រីទេសចរណ៍

ក្រៅពីនេះ ឯកឧត្តមក៏បានលើកឡើងពីការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ។

កិច្ចប្រជុំ

ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ក្នុងឱកាសនៃកិច្ចប្រជុំថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាព និងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថាការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ អាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល និងតម្រូវការរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន និងអនាគត៕

ក្រុមការងារ

administrator

Related Articles