ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វីរកឃើញម្ចាស់សំណាងរថយន្ត Ford Ranger ម៉ូតូ ៤០គ្រឿង និងទូរសព្ទ ២០០គ្រឿងក្នុងរដូវកាលទី៤!

ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វីរកឃើញម្ចាស់សំណាងរថយន្ត Ford Ranger ម៉ូតូ ៤០គ្រឿង និងទូរសព្ទ ២០០គ្រឿងក្នុងរដូវកាលទី៤!

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៩ ឧសភា ២០២៦ កម្មវិធីចាប់រង្វាន់ “មហាសំណាង” របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង រដូវកាលទី៤ បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ។ ព្រឹត្តិការណ៍នេះមានភាពពិសេសដោយមានការអញ្ជើញចូលរួមផ្ទាល់ពីអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង។

ពិធីចាប់ឆ្នោតមហាសំណាង

ក្នុងឱកាសនោះ លោកក៏បានទស្សនាការប្រកួតប្រដាល់គុនខ្មែរ និងផ្ដល់កិត្តិយសឡើងចាប់រង្វាន់ធំដោយផ្ទាល់ដៃ ដើម្បីស្វែងរកអតិថិជនសំណាងបំផុតពីក្នុងធុងសន្លឹកឆ្នោតរាប់ម៉ឺនសន្លឹក។

អ្នកឧកញ៉ា លាង ពៅ ចាប់រង្វាន់

បន្ទាប់ពីស្វែងរកម្ចាស់រង្វាន់ក្នុងរដូវកាលមុនៗរួចមក ពេលនេះមហាសំណាងរដូវកាលទី៤ បានរកឃើញម្ចាស់រង្វាន់ធំហើយ៖

រថយន្ត Ford Ranger រង្វាន់ធំ

ម្ចាស់រថយន្ត Ford Ranger ស៊េរីថ្មី៖ អតិថិជនឈ្មោះ យឺន ផាត មកពីខេត្តកណ្តាល។

ម្ចាស់រង្វាន់ Ford Ranger

ម៉ូតូ Honda Dream ចំនួន ៤០គ្រឿង បានរកឃើញម្ចាស់ទូទាំងខេត្តក្រុង។

ម៉ូតូ Honda Dream និងទូរសព្ទ Samsung

ទូរសព្ទដៃ Samsung ២០០គ្រឿង ក៏ត្រូវបានប្រគល់ជូនអតិថិជនសំណាងផងដែរ។

ពិធីប្រគល់រង្វាន់

ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជាមោទនភាពរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែប្រកាន់ខ្ជាប់ស្មារតី “ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ”។ ក្រៅពីផ្ដល់សំណាងដល់អតិថិជន ក្រុមហ៊ុនក៏បានចូលរួមកិច្ចការសង្គមតាមរយៈការឧបត្ថម្ភថវិកា និងសម្ភារៈ ជាក់ស្ដែងដូចជាការគាំទ្រដល់វីរកងទ័ពនៅតាមព្រំដែនជាដើម។

ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស

ដើម្បីតបស្នងដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនមិនត្រឹមតែមានការចាប់ឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានរង្វាន់ “លុយសុទ្ធ” នៅក្នុងបាវស៊ីម៉ងត៍ផ្ទាល់ ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការឈ្នះរង្វាន់ភ្លាមៗ។

ឱកាសសំណាងនៅតែមានបន្ត! ការចាប់ឆ្នោតមហាសំណាងនឹងបន្តរៀបចំជូនអតិថិជនជាហូរហែ។ សូមបងប្អូនអតិថិជនទាំងអស់ បន្តគាំទ្រប្រើប្រាស់ និងបំពេញឈ្មោះលើសន្លឹកឆ្នោត រួចយកទៅដាក់ក្នុងធុងឆ្នោតតាមដេប៉ូចែកចាយស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ទូទាំងប្រទេស!

ស៊ីម៉ងត៍អូដ្ឋ ជាប់ធន់តជំនាន់!

administrator

Related Articles