អ៊ីរ៉ង់ដាក់ឱសានវាទអាមេរិក៖ ទទួលយកសន្តិភាព ឬប្រឈមបរាជ័យ

អ៊ីរ៉ង់ដាក់ឱសានវាទអាមេរិក៖ ទទួលយកសន្តិភាព ឬប្រឈមបរាជ័យ

ក្រុងតេអេរ៉ង់៖ តំណាងចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានផ្ញើសារដ៏តឹងរ៉ឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១២ ឧសភា ដោយព្រមានថា អាមេរិកគ្មានជម្រើសក្រៅពីទទួលយកផែនការសន្តិភាពចុងក្រោយរបស់ខ្លួននោះទេ បើមិនដូច្នោះទេ នឹងប្រឈមនឹងបរាជ័យជាបន្តបន្ទាប់។

អ៊ីរ៉ង់-អាមេរិក

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់នៅមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងជិតដួលរលំ។

លោក Ghalibaf បានបញ្ជាក់ថា អាមេរិកត្រូវតែគោរពសិទ្ធិប្រជាជនអ៊ីរ៉ង់ តាមរយៈសំណើ ១៤ចំណុច ដោយចំអកថា បើអាមេរិកនៅតែរារែក ប្រជាជនអាមេរិកដែលជាអ្នកបង់ពន្ធនឹងត្រូវរ៉ាប់រងបន្ទុកសង្គ្រាមដ៏ធ្ងន់ធ្ងរ។ ក្រសួងការពារជាតិអាមេរិកបានបង្ហើបថា ការចំណាយក្នុងសង្គ្រាមនេះបានកើនដល់ជិត ២៩ពាន់លានដុល្លារហើយ។

ចំពោះខ្លឹមសារសំណើសន្តិភាព អ៊ីរ៉ង់ទាមទារឱ្យបញ្ឈប់សង្គ្រាមគ្រប់សមរភូមិ រួមទាំងនៅលីបង់ ដកការឡោមព័ទ្ធតាមផ្លូវទឹក និងបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កកនៅបរទេស។ យ៉ាងណា លោក ត្រាំ បានបដិសេធភ្លាមៗ ដោយប្រកាសយ៉ាងជឿជាក់ថា អាមេរិកនឹងទទួលជ័យជម្នះទាំងស្រុងលើអ៊ីរ៉ង់៕

administrator

Related Articles