Samsung សោកស្ដាយ! ការចរចាប្រាក់ខែជាមួយសហជីពដួលរលំ ប្រឈមមុខកូដកម្មកម្មករ ៥ម៉ឺននាក់

Samsung សោកស្ដាយ! ការចរចាប្រាក់ខែជាមួយសហជីពដួលរលំ ប្រឈមមុខកូដកម្មកម្មករ ៥ម៉ឺននាក់

ក្រុមហ៊ុន Samsung Electronics បានប្រកាសពីការសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីការចរចាកិច្ចព្រមព្រៀងប្រាក់ខែជាមួយសហជីពនៅកូរ៉េខាងត្បូងបានបរាជ័យដោយគ្មានលទ្ធផលជាផ្លូវការ។ ក្រុមហ៊ុនបានសម្ដែងការព្រួយបារម្ភថា បញ្ហានេះអាចធ្វើឱ្យបុគ្គលិក ម្ចាស់ភាគហ៊ុន និងសាធារណជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។

Samsung

ទោះបីជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបន្តខិតខំទប់ស្កាត់កុំឱ្យស្ថានការណ៍ឈានទៅដល់ដំណាក់កាលអាក្រក់បំផុត តាមរយៈការសន្ទនាដោយស្មោះត្រង់ជាមួយសហជីព។ មេដឹកនាំសហជីពបានប្រកាសថា កម្មករជាង ៥០,០០០ នាក់ អាចនឹងធ្វើកូដកម្មពេញទំហឹងរយៈពេល ១៨ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា ដែលអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការផលិតបន្ទះឈីប AI និងបន្ទះឈីបផ្សេងៗរបស់ក្រុមហ៊ុន។

administrator

Related Articles