admin

administrator

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចុះពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី

(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងធម្មការ និងសាសនា បានចុះពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ក្នុងការចុះពិនិត្យទីតាំងសម្រាប់តម្កល់ «ព្រះពុទ្ធបដិមា» នេះដែរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង»

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរបិទេសបញ្ញា ហោ ណាំហុង»។…

ជូនដំណឹង ! អ្នកជុះ​.​នោ​.​ម​កណ្តាលវាល​ ​អាច​ជាប់​ពិន័យ​ជា​ប្រាក់នឹងជាប់គុក​ពី១ថ្ងៃដល់​១​ខែ បើ​គេ​ឃើញ​ប្រដា​.​ប់​.​ភេ​.​ទ

ជូនដំណឹង ! អ្នកជុះ​.​នោ​.​ម​កណ្តាលវាល​ ​អាច​ជាប់​ពិន័យ​ជា​ប្រាក់នឹងជាប់គុក​ពី១ថ្ងៃដល់​១​ខែ បើ​គេ​ឃើញ​ប្រដា​.​ប់​.​ភេ​.​ទ Heang – ​ច្បាប់​បាន​ចែកងថានរណា​ក៏​ដោយបើសិនជា​បន្ទោ​របង់​នៅទី​សាធារណ​:ហើយ​ធ្វើ​អោយ​គេ​ឃើញ​ប្រដាប់​ភេទ គឺ​អាច​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ដោយ​អាច​ជាប់គុក​ដល់​១​ខែ​ផង ។ នរណា​ម្នាក់​ជុះនោម​នៅ​ទី​សាធារណ​:ហើយ​ធ្វើ​អោយ​គេ​ឃើញ​ប្រដាប់​ភេទ​នោះអ្នក​នោះ​អាច​នឹង​ប្រឈម​កាត់ទោស​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ហៅ​ថា«​បទ​បង្ហាញ​កេរ​ភេទ​»​។ នេះ​គឺជា​ការ​អះអាង​របស់​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នៅ​ក្នុង​វី​ដេ​អូ​ដែល​ត្រូវ​ផ្សាយ​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វី​ដេ​អូ​នោះលោក កើត រិ​ទ្ធ បាន​និយាយ​ថា ប្រជាពលរដ្ឋ​ខ្លះ​ប្រហែលជា​មិន​បានដឹង​ទេ​ថា…

គណៈមេធាវីបានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ គណៈមេធាវី បានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ ដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)។ ក្នុងឱកាសនោះ លោកមេធាវី…

សូមបងប្អូនខ្មែរ បន្តគាំទ្រផលិតផលស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលវិនិយោគដោយសហគ្រិនកូនខ្មែរ! អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រគល់រង្វាន់ម៉ូតូ ១០គ្រឿង ថែមទៀត ជូនអតិថិជនដៃគូអាជីវកម្ម

មិនមែនត្រឹមតែជាផលិតផលស៊ីម៉ងត៍ផលិតតាមបច្ចេកវិទ្យាស្តង់ដារលំដាប់ពិភពលោក ដែលវិនិយោគដោយសហគ្រិនកូនខ្មែរ ១០០% ប៉ុណ្ណោះទេ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ពិតជាកំពុងកសាងទំនុកចិត្តខ្ពស់បំផុតជូនអតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសម្ចាស់ដៃគូអាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។ ជាក់ស្ដែង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ នៅផ្សារទំនើប…

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សរសើរពលរដ្ឋនៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

(ខេត្តកំពង់ឆ្នាំង)៖ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី ២៦ ខែខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់…

ធនាគារ វីង គាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ធនាគារ វីង បានគូសបញ្ជាក់ពីគោលជំហរនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងការខិតខំប្រឹងប្រែងឥតងាករេរបស់សមាគមមួយនេះ ដែលតែងតែយកចិត្តទុកដាក់ជួយទៅដល់សហគមន៍ដែលខ្វះខាតនៅទូទាំងប្រទេសកម្ពុជា។   អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានកោតសរសើរចំពោះកិច្ចការបម្រើសង្គមរបស់សមាគម TYDA។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “យើងខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តទាំងអស់របស់សមាគមTYDA…

មនុស្ស ១៤នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស​ ដោយសារឥទ្ធិពលខ្យល់ព្យុះនៅប៉ាគីស្ថាន

ប៉ាគីស្ថាន៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលខ្យល់ព្យុះ ដែលបានបោកបក់ឆ្លងកាត់តំបន់ភាគខាងជើងនៃប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែឧសភា។ ក្រៅតែពីបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិមួយនេះក៏បានបណ្តាលឱ្យមានអ្នករងរបួសជាង ១០០នាក់ផ្សេងទៀតផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានបញ្ជាក់ថា ខ្យល់ព្យុះដ៏គ្រោះថ្នាក់ខាងលើនេះត្រូវបានគេដាក់ឈ្មោះឱ្យថា “ខ្យល់ព្យុះ Fierce” បានបោកបក់ឆ្លងកាត់ខេត្ត Punjab មកកាន់ខេត្ត Khyber-Pakhtunkhwa ក្នុងល្បឿនយ៉ាងលឿន…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត…

មន្ត្រី​ជំនាញ​ស្ទាក់ចាប់ពងមាន់ជាង២៥០០០គ្រាប់នាំចូលពីប្រទេសវៀតណាម ខុសច្បាប់តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ

មន្ត្រី​ជំនាញ​ស្ទាក់ចាប់ពងមាន់ជាង២៥០០០គ្រាប់នាំចូលពីប្រទេសវៀតណាម ខុសច្បាប់តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ Heang – នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥​នេះ​ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក SSANGYONG ISTANA ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-6203…