admin

administrator

រាជរដ្ឋាភិបាលពង្រឹងការទូតសម្រាប់ដោះស្រាយព្រំដែនជាមួយថៃ ខណៈជនភៀសសឹកជាង៩២%បានវិលត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងសកម្មភាពការទូតយ៉ាងសកម្ម ដើម្បីរកដំណោះស្រាយសន្តិវិធីចំពោះបញ្ហាព្រំដែនជាមួយប្រទេសថៃ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា។ ក្នុងសន្និសារព័ត៌មាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធទាំងអស់ដែលភាគីទាំងពីរបានឯកភាពគ្នា។ អ្នកនាំពាក្យបានពន្យល់ថា ការខិតខំរបស់រាជរដ្ឋាភិបាលត្រូវបានធ្វើតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ…

ព្រឹទ្ធសភាអាមេរិកផ្ដល់សេចក្ដីទុកចិត្តពេញលេញដល់លោកត្រាំ បើកផ្លូវសង្គ្រាមជាមួយអ៊ីរ៉ង់

ភ្នំពេញ – ព្រឹទ្ធសភាអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ បានបោះឆ្នោតគាំទ្រយ៉ាងច្បាស់លាស់ដល់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបន្តប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់។ តាមការផ្សាយព័ត៌មានពិសេសរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានបោះឆ្នោតទាត់ចោលសេចក្ដីសម្រេចស្ដីពី «អំណាចសង្គ្រាម» ដោយសំឡេង ៥៣ ទល់នឹង ៤៧។ សេចក្ដីសម្រេចនេះព្យាយាមបង្ខំឲ្យលោកត្រាំសុំការអនុញ្ញាតពីសភាមុននឹងប្រើកម្លាំងទ័ពធំៗ។…

សង្គ្រាមអ៉ីរ៉ង់៖ អាមេរិក-អ៉ីស្រាអែលគ្រប់គ្រងដែនអាកាស កម្ទេចនាវាចម្បាំងជាង២០គ្រឿង

ភ្នំពេញ៖ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តរីករាលដាល ដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រកាសគ្រប់គ្រងដែនអាកាសអ៉ីរ៉ង់ទាំងស្រុង ខណៈនាវាចម្បាំងជាង២០គ្រឿងត្រូវបានកម្ទេច។ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Peter Hegseth អះអាងថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែលគ្រប់គ្រងទាំងស្រុងដែនអាកាសអ៉ីរ៉ង់។ ចំណែកឧត្ដមសេនីយ Dan Caire នាយសេនាធិការកងទ័ពអាមេរិកថ្លែងថា អាមេរិកបានកម្ទេចនាវាអ៉ីរ៉ង់ជាង២០គ្រឿងបន្ថែមលើបណ្ដានាវាពិឃាតដែលស្ថិតនៅក្រៅតំបន់។ អ៉ីស្រាអែលព្រមានតាមកម្ទេចរាល់អ្នកដែលឡើងបន្តវេនពីមេដឹកនាំកំពូលអ៉ីរ៉ង់លោកអាយ៉ាតុលាអាលីខាមេនី ដែលត្រូវសម្លាប់កាលពីថ្ងៃទី២៨កុម្ភៈ។ ពិធីបុណ្យសពជាតិជាកិត្តិយសដល់មរណភាពរបស់មេដឹកនាំកំពូលរូបនោះត្រូវបានពន្យារពេលទៅដល់កាលបរិច្ឆេទមួយដែលនៅមិនទាន់ដឹងនៅឡើយ។…

នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវអន្តរជាតិជិត ២ពាន់នាក់ ចូលទស្សនាកម្ពុជារយៈពេល ១ថ្ងៃ

ភ្នំពេញ៖ នាវាទេសចរណ៍ដ៏ធំមួយឈ្មោះ NORWEGIAN SUN បានចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីនុនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ដោយដឹកភ្ញៀវទេសចរជិត ២ពាន់នាក់មកទស្សនាប្រទេសកម្ពុជា។ នាវាទេសចរណ៍នេះមានសញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២៥៨,៦០ ម៉ែត្រ ទទឹង ៣២,០០ ម៉ែត្រ និងជម្រៅ ៨,២០ ម៉ែត្រ។…

🚨 កងកម្លាំងអាកាសអាមេរិក-កាណាដា ស្ទាក់ចាប់យន្តហោះយោធារុស្ស៊ី ២គ្រឿង នៅដែនអាកាសអាឡាស្កា 🚨

អន្តរជាតិ – បញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បានធ្វើប្រតិបត្តិការស្ទាក់ចាប់យន្តហោះយោធា TU-142 របស់រុស្ស៊ីចំនួនពីរគ្រឿង ដែលចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៅអាឡាស្កា និងកាណាដា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការដ៏សំខាន់នេះបង្ហាញពីការត្រៀមខ្លួនខ្ពស់បំផុតរបស់កងកម្លាំងការពារអាមេរិកខាងជើង ដើម្បីធានាសន្តិសុខដែនអាកាស។ យន្តហោះរុស្ស៊ីទាំងពីរត្រូវបានគេរកឃើញ និងតាមដានដោយប្រព័ន្ធរ៉ាដាទំនើបរបស់ NORAD។ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពនេះ…

អតីតទាហានជើងទឹកអាមេរិករងរបួសបាក់ដៃក្នុងព្រឹទ្ធសភា ពេលតវ៉ាប្រឆាំងសង្រ្គាមអ៊ីរ៉ង់

អតីតទាហានជើងទឹកអាមេរិកម្នាក់បានរងរបួសបាក់ដៃក្នុងព្រឹទ្ធសភាអាមេរិក បន្ទាប់ពីការប៉ះទង្គិចជាមួយប៉ូលិស និងសមាជិកព្រឹទ្ធសភា ក្នុងពេលតវ៉ាប្រឆាំងសង្រ្គាមអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ លោក Brian McGinnis ជាអតីតទាហានម៉ារីនជើងទឹក និងជាបេក្ខជនគណបក្សបៃតងពីរដ្ឋ North Carolina បានស្រែកតវ៉ាកណ្តាលសវនាការព្រឹទ្ធសភា ដែលកំពុងស្តាប់សក្ខីកម្មពីសមាជិកអគ្គសេនាធិការចម្រុះ។ នៅពេលមន្ត្រីប៉ូលិសបីនាក់ និងសមាជិកព្រឹទ្ធសភា…

ឱកាសធំ! ខេត្តកំពង់ស្ពឺមានការងារជិត ២ម៉ឺនកន្លែង រង់ចាំអតីតពលករត្រឡប់ពីថៃ

ខេត្តកំពង់ស្ពឺ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារចំនួនជិត ២ម៉ឺនកន្លែង ដែលកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយពីក្រសួងការងារ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៨,០៣២កន្លែង ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករ និងអ្នកស្វែងរកការងារអាចស្វែងរកព័ត៌មានលម្អិតតាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលមានលេខទំនាក់ទំនង ឈ្មោះរោងចក្រ…

ទារិកាភ្លោះ ២នាក់ ទទួលការគាំទ្រពីរដ្ឋមន្ត្រីសង្គមកិច្ច ក្រោយត្រូវម្តាយបោះបង់ចោល

រាជធានីភ្នំពេញ – ទារិកាភ្លោះចំនួន ២នាក់ ដែលត្រូវម្តាយបង្កើតបោះបង់ចោល ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក ជា សុមេធី និងលោកជំទាវ ជា ផល្គុន។ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ…

លោក ឃួង ស្រេង៖ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ត្រូវគោរពនិងលើកកម្ពស់ជារៀងរហូត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា បុរសគ្រប់រូបមិនត្រូវលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ (៨មីនា) ប៉ុណ្ណោះទេ តែត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូត និងជាប្រចាំ ព្រោះស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ លោក ឃួង ស្រេង បានថ្លែងការណ៍នេះក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦…

ជម្លោះមជ្ឈិមបូព៌ាគំរាមកំហែងសេដ្ឋកិច្ចថៃ អាចធ្លាក់កំណើន GDP ទៅត្រឹម ១,៣% ប៉ុណ្ណោះ

អ្នកជំនាញសេដ្ឋកិច្ចថៃបានប្រកាសការព្រមានសំខាន់មួយដោយបង្ហាញថា ជម្លោះដែលកំពុងអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថៃឆ្នាំ២០២៦ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃពុធ ទី៤ មីនា ដោយចង្អុលបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) អាចធ្លាក់ចុះមកត្រឹម ១,៣% ប៉ុណ្ណោះ ដែលទាបជាងការព្យាករមុនដែលស្ថិតនៅចន្លោះ ១,៦-២%។ លោក Kriengkrai…