ប្រទេសសិង្ហបុរី ចាប់ផ្ដើមទទួលយកពលករខ្មែរឱ្យធ្វើការក្នុងប្រទេសរបស់ខ្លួន ក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា
(រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា ប្រទេសសិង្ហបុរី ចាប់ផ្ដើមទទួលយកពលករខ្មែរឱ្យធ្វើការក្នុងប្រទេសរបស់ខ្លួន ក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា។ ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សាធារណជនទាំងអស់ ជាពិសេសអ្នកដែលមាន បំណងទៅធ្វើការនៅប្រទេសសិង្ហបុរី និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាភិបាលនៃ…
