ឃាតកម្មព្រៃផ្សៃ! បុរសអាយុ ២៨ឆ្នាំសម្លាប់ស្ត្រីចំណាស់ ដោយសង្ស័យថាចេះអំពើអាបធ្មប់
ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកសំរោងទងបានឃាត់ខ្លួនបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលសង្ស័យថាបានសម្លាប់ស្ត្រីចំណាស់ម្នាក់អាយុ ៥៦ឆ្នាំ ដោយសារសង្ស័យថានាងចេះអំពើអាបធ្មប់។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០យប់ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង។ ជនរងគ្រោះឈ្មោះ ពៅ ឃន ត្រូវបានគេកាប់សម្លាប់យ៉ាងសាហាវដោយកាំបិតផ្គាក់។ តាមការបំភ្លឺពីប្តីរបស់ស្ត្រីរងគ្រោះ លោក…
