admin

administrator

បំបែក​ករណី​ឃា.ត.ក.ម្ម.​បាន (​ឃា.ត.ក.​គឺជា​ប្តី​ដែល​ស​.​ម្លា​.​ប់​.​ប្រពន្ធ​របស់​ខ្លួន​)

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨​ព្រឹក ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន បាន​បង្ក្រាប​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​០១​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ស​.​ម្លា​ប់​ប្រពន្ធ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៦…

Elon Musk ថាអត់ស្មើភាពសោះ TikTok ដំណើរការសេរីនៅអាមេរិក ខណៈ X ត្រូវហាមឃា.ត់នៅចិន

សហរដ្ឋអាមេរិក ៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលទិញយកក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមតយក្ស Twitter កាលពីខែតុលា ឆ្នាំ ២០២២ ហើយបានប្តូរឈ្មោះទៅជា X វិញនោះ បានលើកឡើងពីរឿងមិនស្មើភាពគ្នា ខណៈដែលកម្មវិធី TikTok ដំណើរការដោយសេរីនៅសហរដ្ឋអាមេរិក ប៉ុន្តែ…

អ្នកលាងឡានស៊ីញ៉ូឱ្យឈប់ តែអ្នកបើកឡានឡើង​​ប៉ុងមិនជាន់ហ្វ្រាំង បែរជា.ន់ហ្គែរ ស្ទុះ​បុ.ក​ផ្ទ.ប់ជញ្ជាំងស្លា.ប់

ខេត្តព្រះសីហនុ ៖ ​អ្នក​លាង​រថយន្ត​ម្នាក់​បាន​ស្លាប់ ក្នុង​ករណីអ្នកបើកប​រថយន្ត​ឡើង​ប៉ុង​ដើម្បី​លាង​រថយន្ដ ខណៈពេល​កំពុង​បើក​រថយន្ត​ទៅ​ខាង​មុខ​ឡើង​ប៉ុង​លាង​រថយន្ដ​​ដល់​លើ​ប៉ុង ពេលនោះអ្នកលាងរថយន្តសុ​ី​ញ៉ូ​លើកដៃ​ជា​សញ្ញា​ឲ​ឈប់ តែ​អ្នកបើកបរ​មិនជា​ន់ហ្វ្រាំង បែរជា​ជាន់​ហ្គា​ បណ្តាល​ឲ​រថយន្ត​ស្ទុះ​ទៅ​មុខ​បុក​​អ្នក​សុ​ី​ញ៉ូ​ផ្ទប់​ជញ្ជាំង​ផ្ទះ ​បណ្តាល​ឱ្យ​​​​​រងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦.០៥.២០២៥ វេលា​ម៉ោង ០៧និង​៣០​នាទី ព្រឹក​នៅ​ចំណុច​ក្នុងផ្ទះ​លាង​រថយន្ដ​០១​កន្លែង​របស់ ឈ្មោះ សាត សឿ​ន ភេទ​ប្រុស…

ខាល ឆ្លូវ និង​កុរ ឈរឈ្មោះ​លំដាប់​មុខ​ក្នុង​ការ​មាន​លុយ​ជាងគេ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំខាល ឆ្នាំខាល នៅ​ពេល​ដែល​ចំណេញ​បាន​លុយ​ក្រាស់​មិន​ចេះ​ភ្លេច​អ្នក​ផ្ទះ​ឡើយ​។ ជា​ពិសេស គេ​មានចិត្ដ​ដែល​កតញ្ញូ​ខ្លាំង​ណាស់ ដោយ​មើលថែ​ទាំ​មាតាបិតា​បាន​យ៉ាង​ល្អ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន​។ ឆ្នាំឆ្លូវ ឆ្នាំឆ្លូវ ប្រៀប​ដូច​ជាដើម​លុយ​ក្នុងផ្ទះ ដោយ​តែងតែ​នាំ​បាន​លុយ​ជូន​អ្នក​ផ្ទះ​ចាយ​ជា​និច្ច​។ ជា​ពិសេស គេ​មិន​ចេះ​ភ្លេចគុណ​របស់​ប៉ា​ម៉ាក់​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​តែងតែ​រកស៊ី​ឡើង​ខ្លាំង​តែ​ម្តង​។ ឆ្នាំកុរ ឆ្នាំកុរ មាន​និស្ស័យ​ខ្លាំង​ជាមួយនឹង​ប្រាក់​ខ្លាំង​ណាស់​។…

អ្នកគាំទ្រ Everton ស្រក់​ទឹកភ្នែ.ក​ក្នុង​ពិធី​លា​កីឡដ្ឋាន Goodison Park អាយុកាល​១៣៣​ឆ្នាំ

ចក្រភព​អង់គ្លេស ៖ ផ្សែង​ពណ៌​ខៀវ​អ័ព្ទ​ខ្មួលខ្មាញ់​ក្រាស់​ជុំវិញ​កីឡដ្ឋាន Goodison Park ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់​វ៉​ល​តុ​ន (Walton) ទីក្រុង​លី​វ៉ឺ​ភូ​ល (Liverpool) ប្រទេស​អង់គ្លេស ដោយ​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​កីឡដ្ឋាន​របស់​ក្លិប​ស្ករ​គ្រាប់ Everton នៅ​ពេល​ដែល​អ្នកគាំទ្រ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ជិត​៤​ម៉ោង នៅ​មុន​ពេល​ការ​ប្រកួត​ចាប់ផ្តើម ដើម្បី​ធ្វើ​ពិធី​លា​កីឡដ្ឋាន​អាយុកាល​១៣៣​ឆ្នាំ​មួយ​នេះ​។ ក្រុម​ស្ករ​គ្រាប់ Everton បាន​បើកទ្វារ​កីឡដ្ឋាន Goodison Park…

ល្មមឈប់រើសអើ.ងរឿងភាសាថៃ ឬវៀតណាម ព្រោះវាជាមធ្យោបាយទំនាក់ទំនង

អធិបតេយ្យ​ជាតិ​មួយ​មិនមែន​វាស់​ត្រឹម​ភាសា​ឡើយ ។ ដូច្នេះ ល្មម​បញ្ឈប់​ការ​រើសអើង ឬ​មើល​ស្រាល ឬ​បណ្តុះបង្អាប់ ឬ​រិះគន់​អ្នក​ដែល​រៀន​ភាសា​ទៅ ជា​ពិសេស គឺ​ភាសាប្រទេស​ជិតខាង​ដែល​មាន​វៀតណាម ឬ​ថៃ​នេះឯង ។ ភាសា​វា​លែង​ជា​កាតាលីករ​ដែល​នៃ​ការ​លុកលុយ ដើម្បី​ត្រួតត្រា​ប្រទេស​ណាមួយ​ទៀត​ហើយ​សម័យនេះ ។ ភាសា​វា គឺជា​យាន​នៃ​ទំនាក់ទំនង និង​កសាង​ការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ប្រភព​នៃ​កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​នៅ​លើ​ពិភពលោក ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ…

ចៅក្រម​ប្រដាល់​៣​រូប​ទទួល​រង​ពិន័.យ ក្រោយ​សហ​ព័ន្ធ​​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដាក់​ពិន្ទុ

រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ចៅក្រម​៣​រូប ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេច ដាក់​ពិន័យ​មិន​ឲ្យ​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ចំនួន​៣​ស​ប្ដា​ហ៍ បន្ទាប់​ពី​សហព័ន្ធ​រក​ឃើញ​ថា​ផ្ដល់​ពិន្ទុ​មិនត្រឹមត្រូវ​ដោយ​ដាក់​ពិន្ទុ​ឲ្យ​កីឡាករ ធន់ វ​ណ្ណា ឈ្នះកីឡាករ Martin Sandro មក​ពី​អេ​ស្ប៉ា​ញ ក្នុង​ព្រឹត្តិការណ៍​ទស្សនីយភាព សិល្បៈ វប្បធម៌ និង​គុន​ខ្មែរ នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០២៥…

សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក និង​បញ្ហា​ប្រឈម​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ម្តង​ៗ

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ខែ ដែល​ប្រការ​នេះ មិន​ត្រឹមតែ​ជះ​ក្តី​កង្វល់​សម្រាប់​សិស្ស​ខ្លួនឯង​ផ្ទាល់​ទេ តែ​ក៏​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​ម៉ាក់​ងាយ ការ​ខ្ពើមរអើម ហើយ​មួយ​ចំនួន​ទៀត​បាន​ឈប់​សម្រាក​រៀនសូត្រ​ថែម​ទៀត នៅ​ពេល​មក​រដូវ​ខែ​ម្តង​ៗ ។ លោក សាំង សុផល ប្រធាន​ការិយាល័យ​សុខភាព​សិក្សា មន្ទីរ​អប់រំ​យុវជន និង​កីឡា បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ទិវា​សុខភាព​ពេល​មក​រដូវ​ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ…

ភាពយឺត​យ៉ាវ​របស់​អាជ្ញាកណ្ដាល​ឡុ​ង វិបុល នៅ​លើ​សង្វៀន Mas Fight ក្លាយជា​ប្រធានបទ​ក្ដៅ​ផ្ទុះ​ការ​រិះគ.ន់​ដូច​ព្យុះ

រាជធានី​ភ្នំពេញ ៖ ភាពយឺត​យ៉ាវ​របស់​លោក​អាជ្ញាកណ្ដាល​ឡុ​ង វិបុល ក្នុង​ការ​ឃាត់​កីឡាករ​កម្ពុជា ណាំ ឈៀវ ដែល​បាន​ចាប់​ក្លេ​រឹត​ក​អ្នក​ប្រដាល់​មី​យ៉ា​ន​ម៉ា Joe Phyu នោះ​បាន​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​Mas Fight​នៅ​លើ​សង្វៀន​ថោ​ន កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ ។ អ្នក​ទស្សនា​ភាគច្រើន​មិន​ពេញចិត្ត​សោះឡើយ​ចំពោះ​សកម្មភាព​យឺតយ៉ាវ​របស់​អាជ្ញាកណ្ដាល​ឡុ​ង វិបុល និង​បាន​ទទូច​ឱ្យ​សង្វៀន​មួយ​នេះ​កែតម្រូវ​ឡើង​វិញ ចៀសវាង​ប៉ះពាល់​ដល់​អាយុជីវិត​របស់​កីឡាករ​។…

ចំនួនទេសចរណ៍ចិនមកកម្ពុជាកើនឡើងខ្លាំងរហូត​ជាង៥០ ភាគរយ

ចំនួន​ទេសចរណ៍​ចិន​មក​កម្ពុជា បាន​កើនឡើង​យ៉ាង​ខ្លាំង រហូត​ដល់​ជាង​៥០​ភាគរយ នៅ​ត្រីមាស​ដំបូង ដើមឆ្នាំ​២០២៥ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ។ ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ត្រីមាស​ដំបូង ឆ្នាំ​២០២៥ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១,៨៣​លា​នាក់ ភ្ញៀវ​ទេសចរ​ពី​ចិន​មាន​ជាង​២៨ ម៉ឺន​នាក់ ជាមួយនឹង​កំណើន​ប្រមាណ​ជា​៥០,៦​ភាគរយ ។ ជាមួយនឹង​កំណើន​ជាង​៥០​ភាគរយ​នេះ​គេ​រំពឹង​ថា ឆ្នាំ​២០២៥ កម្ពុជា​នឹង​ទទួល​ទេសចរ​ចិន​មិន​តិច​ជាង​១​លាន​នាក់​ឡើយ ។…