គ្រោះថ្នា.ក់លើផ្លូវ៦០ម៉ែត្រ ឆ.ក់យកជីវិតបុរស២នាក់
រាជធានីភ្នំពេញ ៖ យុវជន២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តបែនដឹកខ្សាច់យ៉ាងពេញទំហឹង ហើយរថយន្តដឹកខ្សាច់បន្តបើកគេចបាត់ស្រមោល នាវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកKAWASAKI ពណ៌ក្រហម គ្មានស្លាកលេខ ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលជិះមលដល់ចំណុចកើតហេតុខាងលើ…
