អាវុធថៃបន្តផ្លោងចូលទឹកដីកម្ពុជា កងកម្លាំងយើងឈរជើងរឹងមាំតបត
(ព្រំដែន)៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ អូរ៣ជាន់ ខេត្តបន្ទាយមានជ័យ ទិសតាក្របី ខេត្តឧត្តរមានជ័យ សៀមបន្តផ្លោង។ យ៉ាងណាក៏ដោយការបាញ់ជាបន្ដបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ។ កងកម្លាំងកម្ពុជាបានបង្ហាញភាពរឹងមាំ និងភាពអត់ធ្មត់ក្នុងការការពារដែនដីជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយរំលោភលើអធិបតេយ្យរបស់កម្ពុជា។ ការបាញ់តបតរបស់កងកម្លាំងយើងបានបង្ហាញពីសមត្ថភាព…
