រន្ធត់! ប្ដីរត់កង់បីបាត់ខ្លួន ឆេះខ្ទេចសល់តែគ្រោង គ្រឿងសំខាន់ៗត្រូវគេដោះយាយក់បាត់អស់

រន្ធត់! ប្ដីរត់កង់បីបាត់ខ្លួន ឆេះខ្ទេចសល់តែគ្រោង គ្រឿងសំខាន់ៗត្រូវគេដោះយាយក់បាត់អស់

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងមានក្តីបារម្ភយ៉ាងខ្លាំង ក្រោយប្ដីរបស់ខ្លួនបានចេញទៅរត់កង់បីតាំងពីយប់មិញ ហើយបាត់ដំណឹងរហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ និងមិនអាចទាក់ទងបាន។

រថយន្តកង់បីឆេះខ្ទេច

តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធ ប្ដីរបស់គាត់បានបាត់ខ្លួនចាប់តាំងពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខណៈចេញទៅប្រកបរបររត់កង់បីដូចសព្វដង។

កង់បីត្រូវបានដុតបំផ្លាញ

អ្វីដែលធ្វើឲ្យក្រុមគ្រួសារកាន់តែព្រួយបារម្ភនោះ គឺក្រោយមកមានការប្រទះឃើញកង់បីរបស់ប្ដីត្រូវបានគេដុតបំផ្លាញនៅសល់តែគ្រោងប៉ុណ្ណោះ ខណៈម៉ាស៊ីន ផ្លាកលេខ និងកង់ទាំង៣គ្រាប់ ត្រូវបានដោះយកបាត់ ដែលបង្កការសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងអំពើល្មើសណាមួយ។

សមត្ថកិច្ចកំពុងពិនិត្យកន្លែងកើតហេតុ

ក្រោយទទួលដំណឹងនេះ ស្ត្រីជាប្រពន្ធបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីស្នើសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកប្ដី និងបំភ្លឺការពិតនៃករណីនេះ៕

ប៉ុស្តិ៍នគរបាល
កន្លែងកើតហេតុ

administrator

Related Articles