សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរខួប១៤០ឆ្នាំទិវាពលកម្មអន្តរជាតិ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានអ្នកចូលរួមជាង៥ពាន់នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរខួប១៤០ឆ្នាំទិវាពលកម្មអន្តរជាតិ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានអ្នកចូលរួមជាង៥ពាន់នាក់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដ៏ជិតស្និទ្ធជាមួយតំណាងសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករនិយោជិត

ពិធីដ៏មហាធំនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហជីព កម្មករនិយោជិតជាង៥ពាន់នាក់មកពីគ្រប់វិស័យ។

សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជាបានជ្រើសរើសប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ទីផ្សារការងារប្រកបដោយចីរភាព ដោយផ្តោតលើការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម។

ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសារសំណេះសំណាលដ៏មានសារៈសំខាន់ ដោយរំលេចនូវវឌ្ឍនភាព និងសមិទ្ធផលនានាកន្លងមករបស់រាជរដ្ឋាភិបាល ព្រមទាំងទិសដៅទៅមុខបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់កម្មករនិយោជិតទូទាំងប្រទេស៕

administrator

Related Articles