វិមាន​ស​វ​ស​ព​ស​ថ្មី​៖ លោក​ត្រាំ​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ប៉ាគីស្ថាន​ជុំ​ទី​២​ សង្ឃឹម​រក​ដំណោះ​ស្រាយ​ជម្លោះ​អ៊ីរ៉ង់

វិមាន​ស​វ​ស​ព​ស​ថ្មី​៖ លោក​ត្រាំ​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ប៉ាគីស្ថាន​ជុំ​ទី​២​ សង្ឃឹម​រក​ដំណោះ​ស្រាយ​ជម្លោះ​អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​បាន​បញ្ជូន​កូន​ប្រសា និង​បេសក​ជន​ពិសេស​ លោក​ស្ទីវ​វីត​ខូស​ ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​ជា​ថ្មី​ម្តង​ទៀត ដើម្បី​បើក​ការ​ចរចា​ជា​មួយ​អ៊ីរ៉ង់​ជុំ​ទី​ពីរ។

គណៈប្រតិភូ

អ្នក​នាំ​ពាក្យ​សេត​វិមាន​បាន​បញ្ជាក់​ថា លោក​ទាំង​ពីរ​បាន​ចេញ​ដំណើរ​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ ហើយ​នឹង​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក​អារ៉ាក់​ឈី នៅ​ទីក្រុង​ឥស្លាម៉ាបាត។

លោកអារ៉ាក់ឈី

សេត​វិមាន​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ការ​សន្ទនា​លើក​នេះ​នឹង​ទទួល​បាន​លទ្ធផល​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន។

កិច្ចចរចា

គួរ​បញ្ជាក់​ថា លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​បាន​ប្រកាស​ពី​មុន​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ាគីស្ថាន រុស្ស៊ី និង​អូម៉ង់ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​បើក​ការ​ចរចា​ឡើង​វិញ ដែល​អាច​បញ្ចប់​ការ​វាយ​ប្រហារ​របស់​អាមេរិក និង​អ៊ីស្រាអែល​មក​លើ​អ៊ីរ៉ង់។ នេះ​ជា​ចំណុច​ស្នូល​ដែល​អ៊ីរ៉ង់​កំពុង​ទាមទារ។

ចំណែក​ឯ​អនុ​ប្រធានាធិបតី​អាមេរិក លោក​ជេឌី​វេន ដែល​ធ្លាប់​ដឹក​នាំ​គណៈ​ប្រតិភូ​ជុំ​ទី​មួយ លើក​នេះ​លោក​មិន​បាន​ចូល​រួម​ទេ ប៉ុន្តែ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ចេញ​ដំណើរ​ប្រសិន​បើ​ចាំបាច់។ អ្នក​នាំ​ពាក្យ​សេត​វិមាន​បន្ថែម​ថា លោក​ត្រាំ លោក​វេន និង​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក​រូប៊ីអូ កំពុង​តាម​ដាន​ស្ថានការណ៍​យ៉ាង​ជិត​ស្និទ្ធ។

ទន្ទឹម​នេះ លោក​មហាម៉ាត់​ បាហ្គើ ហ្កាលីបាហ្វ ដែល​ធ្លាប់​ដឹក​នាំ​គណៈ​ប្រតិភូ​អ៊ីរ៉ង់​កាល​ពី​ជុំ​ទី​មួយ ក៏​មិន​បាន​ចូល​រួម​ក្នុង​ការ​ចរចា​លើក​នេះ​ដែរ។ លោក​អារ៉ាក់​ឈី​ទំនង​ជា​នឹង​ពិភាក្សា​អំពី​គម្រោង​គ្រប់គ្រង​ច្រក​សមុទ្រ​ហ័រម៉ូស​ជា​មួយ​អូម៉ង់​ផង​ដែរ។

គួរ​រំលឹក​ថា អ៊ីរ៉ង់​ធ្លាប់​ប្រកាស​ថា ខ្លួន​នឹង​មិន​ចរចា​ជា​មួយ​អាមេរិក​ទេ លុះត្រា​តែ​អាមេរិក​លុប​ចោល​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​ជា​មុន​សិន។ រីឯ​អាមេរិក​វិញ​ក៏​ទាមទារ​ឱ្យ​អ៊ីរ៉ង់​កាត់​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ និង​បញ្ឈប់​ការ​បិទ​ខ្ទប់​ច្រក​ហ័រម៉ូស ទើប​ខ្លួន​យល់​ព្រម​តាម​សំណើ​របស់​អ៊ីរ៉ង់។

ប្រភព៖ The Guardian និង​ប្រភព​ដទៃ​ទៀត

អត្ថបទដោយ៖ សុខ មង្គល

administrator

Related Articles