ភ្ញាក់ផ្អើល! លោក ត្រាំ ត្រូវបានសន្តិសុខជម្លៀសចេញជាបន្ទាន់ក្រោយស្រាប់តែមានការបាញ់ប្រហារក្នុងពិធីជប់លៀងសារព័ត៌មានសេតវិមាន

ភ្ញាក់ផ្អើល! លោក ត្រាំ ត្រូវបានសន្តិសុខជម្លៀសចេញជាបន្ទាន់ក្រោយស្រាប់តែមានការបាញ់ប្រហារក្នុងពិធីជប់លៀងសារព័ត៌មានសេតវិមាន

ពិធីជប់លៀង

កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពិធីជប់លៀងប្រចាំឆ្នាំរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ដែលជាព្រឹត្តិការណ៍ជួបជុំរវាងអ្នកសារព័ត៌មាន និងមន្ត្រីជាន់ខ្ពស់នៅវ៉ាស៊ីនតោន ត្រូវបានរំខានភ្លាមៗដោយហេតុការណ៍បាញ់ប្រហារដ៏គួរឲ្យតក់ស្លុត។

ពិធីជប់លៀង

ប្រភពពីសារព័ត៌មាន TRT World បានឲ្យដឹងថា ខណៈពេលកម្មវិធីកំពុងដំណើរការយ៉ាងរលូន ស្រាប់តែមានសូរសំឡេងផ្ទុះខ្លាំងៗជាបន្តបន្ទាប់បានបន្លឺឡើងក្នុងសាល បង្កឲ្យមានការភ្ញាក់ផ្អើល និងចលាចលពាសពេញបន្ទប់។

ពិធីជប់លៀង

ភ្លាមៗនោះ ក្រុមភ្នាក់ងារសន្តិសុខបានស្ទុះទៅការពារលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាំលោកចាកចេញពីវេទិកា រួចជម្លៀសចេញពីទីតាំងយ៉ាងលឿនបំផុតដើម្បីធានាសុវត្ថិភាព។ កម្មវិធីទាំងមូលត្រូវបានផ្អាកភ្លាមៗ ខណៈអាជ្ញាធរកំពុងត្រួតពិនិត្យរកប្រភពសំឡេងផ្ទុះ និងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានបន្តទៀត៕

administrator

Related Articles