
អន្តរជាតិ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ អនុប្រធានាធិបតី ជេឌី វ៉ាន់ស៍ និងសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់មានសុវត្ថិភាព បន្ទាប់ពីមានការបាញ់ប្រហារក្នុងពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន នៅសណ្ឋាគារ Washington Hilton ទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
ក្នុងសន្និសីទសារព័ត៌មានជាបន្ទាន់ លោក ត្រាំ បានថ្លែងថា ជនបាញ់ប្រហារត្រូវបាន «ចាប់ខ្លួន» ដោយសមាជិកសេវាសម្ងាត់សហរដ្ឋអាមេរិក។ អាជ្ញាធរកំណត់អត្តសញ្ញាណជនសង្ស័យជាបុរសអាយុ៣០ឆ្នាំមកពីរដ្ឋកាលីហ្វ័រញ៉ា។

ប្រភពព័ត៌មានបានឱ្យដឹងថា ភ្នាក់ងារសេវាសម្ងាត់ម្នាក់ត្រូវបានបាញ់ចំអាវការពារគ្រាប់កាំភ្លើង និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកយកព័ត៌មាន CNN លោក វ៉ូល ប៊្លីតហ្សឺរ ដែលនៅខាងក្រៅបន្ទប់រាំ បានឃើញជនបាញ់ប្រហារនៅលើដីចម្ងាយប៉ុន្មានហ្វីត និងបានលាក់ខ្លួនជាមួយអ្នកចូលរួមរាប់សិបនាក់៕
ប្រភព៖ (CNN)
