លោក Trump បដិសេធប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ ចំពេលតឹងតែងការចរចា

លោក Trump បដិសេធប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ ចំពេលតឹងតែងការចរចា

អន្តរជាតិ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានចេញមុខបដិសេធជាថ្មីចំពោះលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់ ដោយអះអាងថា វ៉ាស៊ីនតោនអាចវាយឈ្នះទីក្រុងតេអេរ៉ង់បានតាមរយៈមធ្យោបាយយោធាធម្មតា ហើយថែមទាំងអាចបន្សាបសមត្ថភាពយោធាអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

កាលពីថ្ងៃទី២៣ ខែមេសា នៅឯសេតវិមាន លោក Trump បានហៅសំណួររបស់អ្នកសារព័ត៌មានអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរថាជា “សំណួរគួរឱ្យអស់សំណើច” ដោយលោកបានឆ្លើយតបយ៉ាងដាច់អហង្កាថា៖ “ហេតុអ្វីបានជាខ្ញុំប្រើអាវុធនុយក្លេអ៊ែរ នៅពេលដែលយើងបានកម្ចាត់ពួកគេទាំងស្រុងតាមរបៀបធម្មតា?” ព្រមទាំងសង្កត់ធ្ងន់ថា “អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយនរណាម្នាក់ឡើយ”។

Trump បដិសេធអាវុធនុយក្លេអ៊ែរ

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍មុនរបស់លោក Trump កាលពីថ្ងៃទី៧ ខែមេសា ដែលថា “អរិយធម៌ទាំងមូលនឹងស្លាប់នៅយប់នេះ មិនអាចកើតជាថ្មីបានទេ” ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកនោះ នៅតែជាប្រធានបទដែលត្រូវបានរិះគន់យ៉ាងខ្លាំងថាជាសេចក្តីថ្លែងការណ៍មហន្តរាយ និងអាចញុះញង់ឱ្យមានការប្រល័យពូជសាសន៍។

លោក Trump បានបន្ថែមទៀតថា លោកអាចទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានភ្លាមៗ ប៉ុន្តែលោកចង់បានកិច្ចព្រមព្រៀងដែលមាន “រយៈពេលវែង” ជាជាងកិច្ចព្រមព្រៀងបណ្តោះអាសន្ន។ លោកបានមានប្រសាសន៍ថា “ខ្ញុំចង់ទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត។ ខ្ញុំអាចទទួលបានកិច្ចព្រមព្រៀងឥឡូវនេះ… ប៉ុន្តែខ្ញុំមិនចង់ធ្វើបែបនោះទេ។ ខ្ញុំចង់ឱ្យវាមានរយៈពេលវែង”។

ស្ថានការណ៍អ៊ីរ៉ង់-អាមេរិក

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបានពង្រីកបទឈប់បាញ់ដោយគ្មានកំណត់ ដោយសង្ឃឹមថានឹងទទួលបានសំណើ “បង្រួបបង្រួម” ពីទីក្រុងតេអេរ៉ង់ ខណៈពេលដែលនៅតែរក្សាការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ និងភាពតានតឹងជុំវិញច្រកសមុទ្រហ័រមូសនៅតែបន្តកើតមានដដែល។

administrator

Related Articles