ម៉ាក្រុងផ្ដាច់មន្តស្នេហ៍វ៉ាស៊ីនតោន! ប្រកាសសហរដ្ឋអាមេរិកលែងគួរទុកចិត្ត ជំរុញអឺរ៉ុបរឹងមាំដោយខ្លួនឯង

ម៉ាក្រុងផ្ដាច់មន្តស្នេហ៍វ៉ាស៊ីនតោន! ប្រកាសសហរដ្ឋអាមេរិកលែងគួរទុកចិត្ត ជំរុញអឺរ៉ុបរឹងមាំដោយខ្លួនឯង

ការព្រមានដ៏ធ្ងន់ធ្ងរមួយត្រូវបានធ្វើឡើងដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានលើកឡើងថា សហរដ្ឋអាមេរិកលែងជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានទៀតហើយ ហើយអឺរ៉ុបត្រូវតែឈរលើជើងខ្លួនឯងឱ្យបានរឹងមាំ។

ថ្លែងក្នុងកិច្ចពិភាក្សាមួយនៅទីក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី ២៥ ខែមេសា លោក Macron បានគូសបញ្ជាក់ថា៖ «គ្រប់គ្នាសុទ្ធតែមើលឃើញថា សហរដ្ឋអាមេរិកអាចជាសម្ព័ន្ធមិត្ត ប៉ុន្តែគ្មាននរណាម្នាក់ប្រាកដថាសម្ព័ន្ធមិត្តនេះអាចទុកចិត្តបានឡើយ»។ លោកបានបន្ថែមថា វ៉ាស៊ីនតោនមិនមែនជាដៃគូដែលអាចទុកចិត្តបានទាំងស្រុងនោះទេ។

Macron

មុននេះ លោក Macron ធ្លាប់បានព្រមាននិស្សិតនៅទីក្រុង Nicosia ប្រទេសស៊ីប ថាសហរដ្ឋអាមេរិកនឹងលែងការពារអឺរ៉ុបក្នុងរយៈពេលវែងទៀតហើយ។ លោកបានមានប្រសាសន៍ថា៖ «បញ្ហាប្រឈមសម្រាប់អឺរ៉ុបគឺត្រូវកាន់តែរឹងមាំ និងឯករាជ្យជាងមុន» ដោយលើកឡើងពីបញ្ហាហ្គ្រីនឡែន អ៊ីរ៉ង់ និងអ៊ុយក្រែនជាឧទាហរណ៍។

ទំនាក់ទំនងរវាងលោក Donald Trump និងលោក Macron បានថមថយបន្តិចម្តងៗ បន្ទាប់ពីសហរដ្ឋអាមេរិកខឹងសម្បាចំពោះការបដិសេធរបស់អឺរ៉ុបក្នុងការចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់។ លោក Macron បានសង្កត់ធ្ងន់លើការគាំទ្រអធិបតេយ្យភាពអឺរ៉ុបផ្នែកការពារជាតិ និងបានអំពាវនាវដល់យុវជនឱ្យយល់ពីអ្នកដទៃ និងសម្លឹងមើលទៅអនាគត៕

administrator

Related Articles