សហរដ្ឋអាមេរិក​បង្កក​គ្រីបតូ​៣៤៤លានដុល្លារ​ជាប់​ទាក់ទង​អ៊ីរ៉ង់​ ដាក់​សម្ពាធ​សេដ្ឋកិច្ច​ខ្លាំង​ឡើង​

សហរដ្ឋអាមេរិក​បង្កក​គ្រីបតូ​៣៤៤លានដុល្លារ​ជាប់​ទាក់ទង​អ៊ីរ៉ង់​ ដាក់​សម្ពាធ​សេដ្ឋកិច្ច​ខ្លាំង​ឡើង​

ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​លោក Scott Bessent បាន​ប្រកាស​បង្កក​ទ្រព្យសម្បត្តិ​រូបិយប័ណ្ណគ្រីបតូ (cryptocurrency) សរុប​ទឹក​ប្រាក់​ជាង ៣៤៤ លានដុល្លារអាមេរិក ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ប្រទេស​អ៊ីរ៉ង់។ នេះ​ជា​វិធានការ​ដាក់​សម្ពាធ​បន្ថែម​លើ​ទីក្រុងតេហេរ៉ង់ ខណៈ​វិបត្តិ​ថាមពល​សកល​កំពុង​តានតឹង​ដោយសារ​សង្គ្រាម​មជ្ឈិមបូព៌ា។

រូបភាព៖ Reuters

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ខណៈ​លោក Bessent បាន​សរសេរ​តាម​រយៈ​បណ្តាញ​សង្គម X ថា​ក្រសួង​នឹង​បន្ត​ធ្វើ​ឱ្យ​ខូច​សមត្ថភាព​ទីក្រុងតេហេរ៉ង់​ក្នុង​ការ​បង្កើត និង​បញ្ជូន​មូលនិធិ​ត្រឡប់​ចូល​ប្រទេស​ជា​ប្រព័ន្ធ។

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ចំពេល​ដែល​បេសកជន​អាមេរិក Steve Witkoff និង Jared Kushner ត្រៀម​ធ្វើ​ដំណើរ​ទៅ​ប៉ាគីស្ថាន ដើម្បី​ចរចា​ជុំ​ថ្មី​ជា​មួយ​អ៊ីរ៉ង់​ស្តីពី​ការ​បញ្ចប់​ជម្លោះ។ បច្ចុប្បន្ន​ទីផ្សារ​ថាមពល​ពិភពលោក​កំពុង​ជាប់​គាំង ដោយសារ​អ៊ីរ៉ង់​បិទ​ច្រកសមុទ្រ Hormuz ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក។

ប្រែសម្រួល៖ ណឺ មិនា

administrator

Related Articles