រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ២០% ប៉ះពាល់រាជធានីភ្នំពេញ និងខេត្តជាច្រើន ចាប់ពីថ្ងៃនេះតទៅ

រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ២០% ប៉ះពាល់រាជធានីភ្នំពេញ និងខេត្តជាច្រើន ចាប់ពីថ្ងៃនេះតទៅ

អាកាសធាតុ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាស ខណៈសម្ពាធទាបនៅសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានបក់មកលើប្រទេសកម្ពុជា។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដូចខាងក្រោម៖

១- តំបន់វាលទំនាប៖ សីតុណ្ហភាព ២៤-៣៧°C ខ្យល់បក់បូព៌ានិងអាគ្នេយ៍ ២ម៉ែត្រ/វិនាទី។ ខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ២០%។

អាកាសធាតុ

២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៥-៣៦°C ខ្យល់បក់ឦសាននិងបូព៌ា ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី ឧត្តរមានជ័យ មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ២០%។

៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៤-៣៦°C ខ្យល់បក់និរតីនិងអាគ្នេយ៍ ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១៥%។ រលកសមុទ្រកម្ពស់ ០,៥០-១,០០ម៉ែត្រ។

អាកាសធាតុ

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ៕

ដោយ៖ តារា

administrator

Related Articles