ថៃដាស់តឿន៥៥ខេត្ត ប្រឈមមុខព្យុះខែប្រាំងបក់បោកខ្លាំងចុងសប្តាហ៍នេះ

ថៃដាស់តឿន៥៥ខេត្ត ប្រឈមមុខព្យុះខែប្រាំងបក់បោកខ្លាំងចុងសប្តាហ៍នេះ

នាយកដ្ឋានឧតុនិយមថៃ បានប្រកាសដាស់តឿនឲ្យខេត្តចំនួន ៥៥ ត្រៀមប្រុងជើងការខ្ពស់ ទប់ទល់នឹងព្យុះខែប្រាំងដ៏ខ្លាំងក្លា ដែលនឹងវាយប្រហារពេញមួយចុងសប្តាហ៍នេះ។

ព្យុះខែប្រាំងនៅថៃ

យោងតាមសេចក្តីប្រកាសដែលផ្សាយបន្តដោយ The Nation នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ តំបន់ដែលនឹងរងគ្រោះខ្លាំងបំផុតដោយឥទ្ធិពលព្យុះនេះ គឺស្ថិតនៅប៉ែកខាងជើង និងឦសាន ហើយសូម្បីតែទីក្រុងបាងកកក៏នឹងត្រូវប៉ះពាល់ផងដែរ។

នាយកដ្ឋានបញ្ជាក់ថា ព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង មានទាំងខ្យល់កន្ត្រាក់ ហើយអាចបង្កជាបាតុភូតផ្គររន្ទះផងដែរ។

ផែនទីព្យុះថៃ

ខេត្តដែលនឹងរងគ្រោះធ្ងន់ធ្ងរមានដូចជា៖ Mae Hong Son, Chiang Mai, Chiang Rai, Lamphun, Lampang, Phayao, Nan, Phrae, Uttaradit, Tak, Sukhothai, Phitsanulok, Phichit, Kamphaeng Phet និង Phetchabun។

បាតុភូតនេះបណ្ដាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន ដែលបានរីកសាយភាយគ្របដណ្ដប់លើតំបន់ភាគឦសាន និងសមុទ្រចិនខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles