អន្តរជាតិ៖ សមាគមអភិរក្សសត្វព្រៃចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការស្រាវជ្រាវអន្តរជាតិស្តីពីការការពារខ្លាឃ្មុំផេនដាជាមួយសួនសត្វក្រុងអាត្លង់តា សហរដ្ឋអាមេរិក។ តាមកិច្ចព្រមព្រៀង ខ្លាឃ្មុំផេនដាឈ្មោលឈ្មោះ”ពីងពីង” និងញីឈ្មោះ”ហ្វូស៊ួង” នឹងធ្វើដំណើរទៅកាន់អាមេរិកក្រោមក្របខ័ណ្ឌសហប្រតិបត្តិការអភិរក្សខ្លាឃ្មុំផេនដារយៈពេល១០ឆ្នាំ ដើម្បីបន្ត”មនោសញ្ចេតនាខ្លាឃ្មុំផេនដា”រវាងប្រជាជនចិន-អាមេរិក។

នេះគឺជាជំហានថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការអភិរក្សសត្វកម្ររវាងប្រទេសទាំងពីរ ដែលនឹងពង្រឹងចំណងមិត្តភាពនិងការផ្លាស់ប្តូរវិទ្យាសាស្ត្រលើវិស័យអភិរក្សជីវចម្រុះ។
ប្រភព៖ (CCFR)
