រាជធានីភ្នំពេញ ៖ កសិផលខ្មែរកាន់តែសម្បូរបែប ប្រភពចំណូលរបស់បងប្អូនខ្មែរក៏កាន់តែច្រើនឡើង។ ក្រោមការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសបើកការដ្ឋានសាងសង់ «មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់» យ៉ាងអធិកអធម។

មណ្ឌលកណ្តាលនេះ នឹងក្លាយជា ឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់ស្តុកទុកគ្រប់មុខទំនិញ ជាពិសេសកសិផលក្នុងស្រុកគ្រប់រដូវកាល ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ទាំងចំនួនស្តុក និងការចែកចាយពេញលេញដល់បណ្តាសាខាទាំងអស់។ តាមចក្ខុវិស័យដ៏វែងឆ្ងាយ មណ្ឌលនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទំនិញដល់ ១០០ សាខា ទូទាំងខេត្ត-ក្រុងនាពេលអនាគត។

ជាផ្នែកសំខាន់ក្នុងការជំរុញកសិផលក្នុងស្រុក មណ្ឌលកណ្តាលស្តុកទំនិញផ្គត់ផ្គង់ គឺជាតំបន់ស្នូលប្រមូលទិញ និងស្តុកទុកកសិផលខ្មែរគ្រប់ប្រភេទ សម្រាប់ចែកចាយដល់គ្រប់សាខា ដោយផ្តល់តម្លៃល្អដល់ប្រជាកសិករខ្មែរ ជំរុញកាត់បន្ថយការនាំចូល ព្រមទាំងបង្កើតការងារក្នុងស្រុកកាន់តែច្រើន។

គួរបញ្ជាក់ថា ត្រឹមរយៈពេលមិនដល់ ៤ ខែផង ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ពង្រីកបាន ២១ សាខារួចទៅហើយ ដែលបង្ហាញពីគ្រឹះដ៏រឹងមាំរបស់ក្រុមហ៊ុនមេ ជីប ម៉ុង ដោយប្រើប្រាស់បទពិសោធន៍ជាង ៤០ ឆ្នាំ មកជំរុញឱ្យផ្សារទំនើបកូនខ្មែរនេះបន្តពង្រីកខ្លួន។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តល់ជូនអតិថិជននូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប សេវាល្អឥតខ្ចោះ ជាមួយតម្លៃសមរម្យ ដើម្បីសម្រេចគោលដៅក្លាយជាផ្សារទំនើប ១០០% របស់កូនខ្មែរឈានមុខគេនៅកម្ពុជា។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត — ផ្សារខ្មែរ គុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
👉 Facebook: Chip Mong Supermarket
👉 TikTok: @chipmongsupermarket
👉 Telegram: t.me/chipmongsupermarket
៕ អត្ថបទសហការ
