ស្នងការរាជធានី ដាក់បញ្ជាតឹងរឹងលើអាជីវកម្មម៉ាស្សា ក្រោយភ្ញៀវជប៉ុនបាត់ ២ពាន់ដុល្លារ!

ស្នងការរាជធានី ដាក់បញ្ជាតឹងរឹងលើអាជីវកម្មម៉ាស្សា ក្រោយភ្ញៀវជប៉ុនបាត់ ២ពាន់ដុល្លារ!

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាបន្ទាន់ទៅកាន់នគរបាលជំនាញ និងអធិការខណ្ឌទាំង ១៤ ឲ្យចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ដោយគ្មានការលើកលែង។

[IMG:https://kptmedia.ap-south-1.linodeobjects.com/2026/04/66-2-1024×568.jpg]

បទបញ្ជានេះ ធ្វើឡើងក្រោយពេលមានករណីភ្ញាក់ផ្អើលមួយ ដែលជនជាតិជប៉ុន ០២ នាក់ បានបាត់ប្រាក់ចំនួន ២,០០០ ដុល្លារនៅក្នុងហាងម៉ាស្សាមួយកន្លែង តាមបណ្តោយផ្លូវលេខ ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦។

[IMG:https://kptmedia.ap-south-1.linodeobjects.com/2026/04/photo_2026-04-26_11-32-17.jpg]

លោកស្នងការ បានបញ្ជាឲ្យនគរបាលជំនាញ និងអធិការខណ្ឌទាំង ១៤ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើបច្ចុប្បន្នភាព និងស្រង់ស្ថិតិលើអាជីវកម្មម៉ាស្សាទាំងអស់ ដើម្បីកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវ និងឲ្យម្ចាស់អាជីវកម្មចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិភ្ញៀវជាតិ-អន្តរជាតិ។

[IMG:https://kptmedia.ap-south-1.linodeobjects.com/2026/04/photo_2026-04-26_11-32-15-1024×566.jpg]

លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា បើសមត្ថកិច្ចរកឃើញថា អ្នកគ្រប់គ្រងទីតាំងណាមួយបានអនុញ្ញាតឲ្យបុគ្គលិកខ្លួនប្រព្រឹត្តអំពើទុច្ចរិត ដែលនាំឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវដោយចេតនានោះ អ្នកគ្រប់គ្រង និងអ្នកប្រព្រឹត្ត នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត៕

administrator

Related Articles