សន្ទុះសន្តិភាព! ហ្សេឡេនស្គីព្រមចរចាជាមួយអាមេរិក-រុស្ស៊ីនៅអាស៊ែបៃហ្សង់

សន្ទុះសន្តិភាព! ហ្សេឡេនស្គីព្រមចរចាជាមួយអាមេរិក-រុស្ស៊ីនៅអាស៊ែបៃហ្សង់

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសត្រៀមខ្លួនចូលរួមក្នុងកិច្ចចរចាត្រីភាគីជាមួយអាមេរិក និងរុស្ស៊ី ដោយស្នើឱ្យរៀបចំកិច្ចប្រជុំនេះនៅក្នុងប្រទេសអាស៊ែបៃហ្សង់។ នេះបើយោងតាមសារព័ត៌មាន UAWire ចុះផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

ហ្សេឡេនស្គី និង Aliyev

នៅក្នុងជំនួបផ្ទាល់ជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩មក លោក ហ្សេឡេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនតែងតែបើកចំហរចំពោះផ្លូវការទូត ហើយលោកត្រៀមខ្លួនជាស្រេច បើសិនជារុស្ស៊ីយល់ព្រមអង្គុយតុចរចា។

ក្រៅពីរឿងសន្តិភាព អ៊ុយក្រែន និងអាស៊ែបៃហ្សង់ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦ ពាក់ព័ន្ធនឹងសន្តិសុខ និងពាណិជ្ជកម្ម ព្រមទាំងពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងកសិកម្ម។ ម្យ៉ាងវិញទៀត លោក ហ្សេឡេនស្គី ក៏បានជួបជាមួយក្រុមអ្នកជំនាញអ៊ុយក្រែននៅទីនោះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការការពារដែនអាកាស។

គួររំលឹកថា កិច្ចចរចាត្រីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានជាប់គាំងមួយរយៈ ដោយសារអាមេរិកត្រូវផ្តោតលើជម្លោះនៅមជ្ឈិមបូព៌ា។ យ៉ាងណាមិញ លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា ទីក្រុងមូស្គូ និងកៀវ កំពុងខិតជិតរកគ្នាឃើញក្នុងកិច្ចព្រមព្រៀងសន្តិភាព ដែលជាសញ្ញាវិជ្ជមានសម្រាប់ការបញ្ចប់សង្គ្រាម៕

administrator

Related Articles