កម្លាំងសមត្ថកិច្ចអាមេរិក និងភ្នាក់ងារសម្ងាត់បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក រហូតអាចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ក្រោយកើតហេតុការណ៍បាញ់ប្រហារនៅក្នុងពិធីជប់លៀងរបស់សេតវិមាន។

តាមការផ្សាយរបស់ទីភ្នាក់ងារ Anadolu នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនដោយជោគជ័យ ក្រោយបង្កភាពភ័យរន្ធត់ដល់អ្នកចូលរួម។ លោកសរសើរពីភាពក្លាហានរបស់ក្រុមសន្តិសុខដែលបានឆ្លើយតបយ៉ាងរហ័ស។
ទោះជនសង្ស័យត្រូវបានចាប់ខ្លួនក៏ដោយ ក៏ភ្នាក់ងារសម្ងាត់មិនទាន់បញ្ចេញអត្តសញ្ញាណរបស់ខ្លួននៅឡើយទេ។ កម្លាំងសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកមូលហេតុ និងពិនិត្យអ្នករងរបួស ខណៈការចាប់ខ្លួនយ៉ាងរហ័សនេះបានជួយសម្រាលការភ័យខ្លាចរបស់ពលរដ្ឋបានយ៉ាងច្រើន។
