ចាប់ខ្លួនជនសង្ស័យ០៧នាក់ ឃើញកំពុងប្រើប្រាស់គ្រឿងញៀននៅក្រុងបាត់ដំបង នាំមុខចាត់ការតាមច្បាប់

ចាប់ខ្លួនជនសង្ស័យ០៧នាក់ ឃើញកំពុងប្រើប្រាស់គ្រឿងញៀននៅក្រុងបាត់ដំបង នាំមុខចាត់ការតាមច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលឯកទេសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបយ៉ាងផ្អូកផ្អែកលើជនសង្ស័យចំនួន ០៧នាក់ (ភេទប្រុស) ដែលកំពុងជួបជុំគ្នាប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន។ ការបង្រ្កាបនេះត្រូវបានធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។

វត្ថុតាងដកហូតបាន

វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់), កាំបិតចំនួន ០១ដើម, កាបូបដាក់ប្រាក់ចំនួន ០២, កាបូបស្ពាយពណ៌ខ្មៅចំនួន ០១, ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។

ជនល្មើសនិងវត្ថុតាង

បច្ចុប្បន្ននេះ ជនល្មើសនិងវត្ថុតាងទាំងអស់កំពុងត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ អនុវត្តតាមច្បាប់បន្តទៀត៕

administrator

Related Articles