សម្តេចតេជោ ហ៊ុន សែន ដាក់បញ្ជាក់ថា «មន្ត្រីជាអ្នកបម្រើ មិនមែនចៅហ្វាយប្រជាជនទេ» នៅកំពង់ចាម

សម្តេចតេជោ ហ៊ុន សែន ដាក់បញ្ជាក់ថា «មន្ត្រីជាអ្នកបម្រើ មិនមែនចៅហ្វាយប្រជាជនទេ» នៅកំពង់ចាម

ខេត្តកំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្រើនរំឭកដល់មន្ត្រីទាំងអស់ ត្រូវចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចងចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។

សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោបានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន ១,១៩៣នាក់ នៅសាលាខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន

ក្នុងឱកាសនោះ សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ឱ្យចៀសវាង «ប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥» ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន ព្រមទាំងត្រូវបំពេញតួនាទីបម្រើប្រជាជនឱ្យអស់ពីសមត្ថភាព។

សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោបានចាប់ផ្តើមចុះបេសកកម្មជួបមន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងប្រទេស ក្នុងគោលបំណងជំរុញបន្ថែមទៀតឱ្យអង្គបោះឆ្នោតបានធ្វើការបម្រើប្រជាជនកាន់តែសកម្ម និងកាន់តែល្អក្នុងការផ្ដល់សេវានានា។

ជំនួបជាមួយមន្ត្រីក្រុមប្រឹក្សា

យោងតាមកម្មវិធី សម្តេចនឹងចាប់ផ្តើមបេសកកម្មចុះមូលដ្ឋាននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែមេសានេះ ដោយខេត្តកំពង់ចាមជាខេត្តដំបូង បន្ទាប់មកខេត្តត្បូងឃ្មុំ និងខេត្តដទៃទៀតជាបន្តបន្ទាប់។

បរិយាកាសក្នុងពិធី

បើតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានថ្លែងថា ដំណើរចុះមូលដ្ឋាននេះ គឺជាការអនុវត្តតាមការប្ដេជ្ញារបស់សម្ដេច ក្នុងការធ្វើឱ្យសមាជិកព្រឹទ្ធសភាមានការងារកាន់តែសកម្មជាមួយអង្គបោះឆ្នោត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។

មន្ត្រីក្រុមប្រឹក្សា

លោក ធីរិទ្ធ បានបន្ថែមថា ការចុះជួបមន្ត្រីក្រុមប្រឹក្សានាពេលនេះ ក៏ជាឱកាសក្រើនរំលឹក និងជំរុញបន្ថែមទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការបម្រើប្រជាជនកាន់តែសកម្ម និងកាន់តែល្អក្នុងការផ្ដល់សេវានានា៕

បរិយាកាសពិធីបរិយាកាសពិធីបរិយាកាសពិធី

ដោយ៖ តារា

administrator

Related Articles