ទីលំហែបៃតងនៅលើភ្នំគូលែនបានចាប់ផ្តើមចេញជារូបរាងដើមទទួលភ្ញៀវទេសចរ
រាជធានីភ្នំពេញ ៖ ទីលំហែបៃតងរបស់សហគមនាគមន៍ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរណ៍ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតងចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថានបានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់ និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់…
