admin

administrator

កងយោធពលខេមរភូមិន្ទផ្ញើសារជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសគម្រប់ ៧១ឆ្នាំ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ បានផ្ញើសារលិខិតគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំឈានចូល ៧២ឆ្នាំ។ ក្នុងសារលិខិតនេះ កងយោធពលខេមរភូមិន្ទបានសម្តែងនូវសេចក្តីរីករាយ និងជូនពរជ័យដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យមានសុខភាពល្អ កម្លាំងកាយមាំមួន…

កងកម្លាំងចម្រុះចុះល្បាតចាប់បទល្មើសនេសាទ រកឃើញថ្នាំញៀន២៨កញ្ចប់និងអ្នកជក់ថ្នាំ៥នាក់

ខេត្តកំពង់ឆ្នាំង៖ កងកម្លាំងចម្រុះយោធារួមសហការជាមួយកម្លាំងរដ្ឋបាលជលផល បានចុះល្បាតយ៉ាងទូលំទូលាយតាមដងទន្លេនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្រុកពញាឮ ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៥ធ្នូ ២០២៥។ ប្រតិបត្តិការនេះដឹកនាំដោយលោក វរសេនីយ៍ទោ ម៉ៅ វេ មេបញ្ជាការរងសឹករងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីកងកម្លាំងជាច្រើនផ្នែក។ ការល្បាតបានធ្វើឡើងតាមតំបន់ភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ភូមិព្រែកកន្លង និងភូមិពាមលង្វែក។ នៅម៉ោង ៥.៥០ល្ងាច…

យោធាថៃបាញ់ផ្លោងចូលតំបន់ថ្មដា កម្ពុជាបាញ់តបតយ៉ាងខ្លាំងក្លា

(ព្រំដែន)៖ មកទល់ម៉ោង៣រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបាននិងកំពុងបន្ដបាញ់ផ្លោងយ៉ាងខ្លាំងចូលតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាការឆ្លើយតប កងកម្លាំងរបស់កម្ពុជាបានធ្វើការបាញ់ផ្លោងស្រោចទៅទីតាំងមូលដ្ឋានទ័ពរបស់ថៃវិញផងដែរ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា ដោយមិនខ្មាំងបំពានបានឡើយ។ ប្រភពព័ត៌មានបានរាយការណ៍ថា ការបាញ់ផ្លោងគ្នាទៅវិញទៅមកនេះកំពុងមានភាពតានតឹងយ៉ាងខ្លាំងនៅតំបន់ព្រំដែន ដោយកម្លាំងទាំងសងខាងបានប្រើប្រាស់អាវុធធ្ងន់ៗក្នុងការប្រយុទ្ធ។ អាជ្ញាធរមូលដ្ឋានបានអះអាងថា កម្ពុជានឹងបន្ដការពារអធិបតេយ្យជាតិរបស់ខ្លួនដោយមិនអនុញ្ញាតឱ្យណាមួយរំលោភលើទឹកដីកម្ពុជាឡើយ។

ថៃសុំទោសឡាវ បន្ទាប់ពីបិទច្រកដឹកប្រេងធ្វើឱ្យរថយន្តជាប់គាំងជិត១០០គ្រឿង

ថៃបានសុំទោសជាផ្លូវការចំពោះឡាវ បន្ទាប់ពីការបិទច្រកព្រំដែន Chong Mek ដែលធ្វើឱ្យរថយន្តដឹកប្រេងជិត៨០គ្រឿងជាប់គាំង និងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ឡាវ។ លោក ស៊ូរ៉ាសាន់ គង់ស៊ីរី អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានបញ្ជាក់ថា៖ «ថៃគ្មានចេតនាបង្កការលំបាកសម្រាប់ប្រជាជនឡាវនោះទេ។ បទបញ្ជានេះត្រូវបានចេញដោយសារស្ថានភាពព្រំដែនរវាងថៃនិងកម្ពុជា ហើយមិនពាក់ព័ន្ធនឹងប្រទេសផ្សេងទៀតទេ»។ ការបិទច្រកនេះបានកើតឡើងកាលពីពាក់កណ្ដាលអធ្រាត្រយប់មិញ ដោយធ្វើឱ្យរថយន្តដឹកប្រេងប្រហែល៨០គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង៤លានលីត្រ ជាប់គាំងនៅច្រកត្រួតពិនិត្យ Chong Mek។…

Bitget ជួយលើកកម្ពស់វិស័យបាល់ទាត់យុវជនកម្ពុជា តាមរយៈការគាំទ្រការប្រកួត LALIGA Youth Tournament លើកដំបូង

រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុន Bitget ដែលជាវេទិកា Universal Exchange (UEX) ធំបំផុតរបស់ពិភពលោក បានបញ្ចប់តួនាទីរបស់ខ្លួនក្នុងនាមជាដៃគូផ្លូវការនៃការប្រកួតកីឡាបាល់ទាត់យុវជន LALIGA Youth Tournament នៅកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី៦ ដល់ទី៧ ខែធ្នូ…

ភ្លើងឆេះខ្លាំងនៅច្បាអំពៅ ផ្ទះជាច្រើនខ្នងខូចខាតអស់ សមត្ថកិច្ចប្រើរថយន្តពន្លត់ភ្លើងច្រើនគ្រឿង

ភ្នំពេញ៖ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ បានធ្វើឲ្យផ្ទះពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈមានតម្លៃជាច្រើនត្រូវបានវិនាសអស់ នៅវេលាម៉ោង ៦:១៥ នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ តាមការអះអាងពីប្រភពនៅកន្លែងកើតហេតុ មុនពេលភ្លើងឆេះ អ្នកស្រុកបានឃើញផ្សែងហុយយ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆេះខ្លាំងចេញពីផ្ទះមួយ រួចរាលដាលទៅផ្ទះជិតខាងជាច្រើនទៀត។ ភ្លាមនោះ អ្នកស្រុកបាននាំគ្នាប្រើទុយោទឹក និងបំពង់ពន្លត់ភ្លើងដើម្បីទប់ស្កាត់ជាបណ្តោះអាសន្ន ព្រមទាំងទាក់ទងសុំជំនួយពីសមត្ថកិច្ច។…

ព្រំដែនកម្ពុជា-ថៃ នៅតែតានតឹង យោធាថៃបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា

ភ្នំពេញ៖ ស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតែបន្តក្ដៅគគុក បន្ទាប់ពីយោធាថៃបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។ យោងតាមពត៌មានពីប្រភពផ្លូវការ គិតត្រឹមម៉ោង ៣រសៀល ស្ថានភាពនៅតំបន់ព្រំដែននៅតែតានតឹង ដោយមានការបាញ់ផ្លោងពីភាគីថៃចូលក្នុងដែនអធិបតេយ្យកម្ពុជានៅតំបន់ផ្សេងៗ។ នៅសមរភូមិថ្មដា យោធាថៃបានបន្តបាញ់ផ្លោងចូលតំបន់អូរភ្លក់ដំរី និងច្រកច១ ខណៈដែលនៅសមរភូមិបន្ទាយមានជ័យ ក៏មានការបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាដដែល។ នៅតំបន់ឧត្តរមានជ័យ រួមមានប្រាសាទតាក្របី ប្រាសាទតាមាន់ និងថ្មដូន…

សម្តេចឃួន សុដារី អំណរគុណគណៈកម្មការទី៨ ដែលបរិច្ចាគថវិកា ម៉ាស និងសម្ភារៈជូនវីរៈកងទ័ព

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី១៥ ខែធ្នូឆ្នាំ២០២៥ បានទទួលអំណោយពីគណៈកម្មការទី៨ នៃរដ្ឋសភា ដែលមានថវិកា សម្ភារៈ និងម៉ាសការពារសារធាតុពុល សម្រាប់ជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹក។សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការទី៨ទាំងអស់ ជាពិសេសលោក សេង ញ៉ក់ និងលោកស្រី ឡោក…

ជិះម៉ូតូលឿនបុករថយន្តកុងតឺន័រឈប់ស្តុប បុរសស្លាប់ភ្លាមនៅគងណយ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់មិញ នៅចំណុចស្តុបគងណយ ដោយបុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពេលជិះម៉ូតូលឿនបុកផ្ទប់ពីក្រោយរថយន្តសណ្តោងទូកុងតឺន័រដែលកំពុងឈប់រងចាំស្តុប។ ហេតុការណ៍ដ៏គួរឱ្យសោកស្តាយនេះបានកើតឡើងនៅម៉ោង ៩:០០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់គងណយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សពរងគ្រោះមានឈ្មោះ សួសពៅ ភេទប្រុស អាយុ៣២ឆ្នាំ ដែលរស់នៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ…

ប្រធាន Xi Jinping ចេញអនុសាសន៍ថ្មី លើកកម្ពស់ការអប់រំគំនិត-សីលធម៌អនីតិជន

ភ្នំពេញ៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗស្តីពីការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន។ លោកបានចង្អុលបង្ហាញថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន ព្រមទាំងបានចាត់វិធានការជាច្រើនដើម្បីជំរុញឱ្យការងារគ្រប់ផ្នែកទទួលបានការរីកចម្រើន និងសមិទ្ធផលថ្មី។ លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី…