កម្ពុជាជាម្ចាស់ផ្ទះ៖ បើកការប្រកួតកីឡាតេក្វាន់ដូITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ ជាផ្លូវការ
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានប្រកាសបើកការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងឱកាសនោះ ឯកឧត្តមហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី…
