ខេត្តកណ្ដាល៖ នគរបាលបំបែកសំណុំរឿងប្លន់ដ៏ធ្ងន់ធ្ងរ ឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងចំណោមបក្សពួក១២នាក់
ខេត្តកណ្ដាល – កម្លាំងនគរបាលខេត្តកណ្ដាលបានសម្រេចបំបែកសំណុំរឿងប្លន់ដ៏ធ្ងន់ធ្ងរមួយ ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងចំណោមបក្សពួក១២នាក់ ដែលពាក់ព័ន្ធនឹងការកាប់ប្លន់ម៉ូតូនិស្សិតម្នាក់។ ការប្រតិបត្តិកម្មនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។ ព្រឹត្តិការណ៍ប្លន់នេះកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០០និង០៥នាទី នៅផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន…
