admin

administrator

ខ្មែរ ប៊ែវើរីជីស បន្តកសាងសាលារៀន ៣កន្លែងបន្ថែមទៀត លើកកម្ពស់ការអប់រំតំបន់ព្រំដែន

ខេត្តបន្ទាយមានជ័យ និងព្រះវិហារ ៖ នៅតែបន្តជាចលករសំខាន់ក្នុងការចូលរួមដោះស្រាយផលប៉ះពាល់លើវិស័យអប់រំតាមតំបន់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន ៣ ខ្នងបន្ថែមទៀត។ អគារសិក្សាទាំង ៣ ខ្នងស្ថិតនៅ៖ បឋមសិក្សាអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យចំនួន ១ ខ្នង រួមទាំងរបង, បឋមសិក្សាត្រពាំងសង្កែ ចំនួន ១…

AUPP ប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ បណ្តុះបណ្តាលអ្នកដឹកនាំសកល និងអ្នកកសាងជាតិអស់រយៈពេលមួយទសវត្សរ៍

រាជធានីភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) កាលពីពេលថ្មីៗនេះ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ យ៉ាងអធិកអធម ក្រោមប្រធានបទ «អបអរសាទរ ១០ ឆ្នាំ នៃការបណ្តុះបណ្តាលអ្នកកសាងជាតិ និងអ្នកដឹកនាំសកល»។ ពិធីនេះបានប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីនិស្សិតបញ្ចប់ការសិក្សា មាតាបិតា អាណាព្យាបាល សាស្ត្រាចារ្យ ភ្ញៀវកិត្តិយស និងដៃគូសិក្សាជាច្រើនរូប។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់…

វឌ្ឍនៈ បើកសករាជថ្មី! សម្ពោធ Vattanac All Free ស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន វឌ្ឍនៈ បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មី Vattanac All Free ដែលជាស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេបង្អស់ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតក្នុងឧស្សាហកម្មផលិតស្រាបៀរនៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅកម្ពុជាដែលមានសមត្ថភាពផលិតស្រាបៀរគ្មានជាតិអាល់កុលប្រកបដោយស្តង់ដារនិងគុណភាពខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ បានបំបែកកំណត់ត្រាថ្មីនៃនវានុវត្តន៍ និងឧត្តមភាពក្នុងការផលិតស្រាបៀរ ជាមួយនឹងការលើកកម្ពស់ការពិសារដោយការទទួលខុសត្រូវ។ ស្រាបៀរ Vattanac All Free…

ការភ័យរន្ធត់! អ្នកដំណើរកប៉ាល់ទេសចរណ៍ MV Hondius ទាំងអស់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោយផ្ទុះករណីឆ្លងមេរោគ Hantavirus ដ៍សាហាវ ឆក់យកជីវិតមនុស្ស៣នាក់

សារព័ត៌មាន Reuters បានចេញផ្សាយថា ទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់អឺរ៉ុបបានសម្រេចដាក់ឱ្យអ្នកដំណើរទាំងអស់នៅលើកប៉ាល់ទេសចរណ៍ MV Hondius ស្ថិតក្នុងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ ជាវិធានការបង្ការទុកជាមុន។ ការសម្រេចនេះធ្វើឡើងមុនពេលកប៉ាល់គ្រោងនឹងចូលចតនៅកោះ Tenerife ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង (ECDC) បានឱ្យដឹងថា អ្នកដំណើរដែលមិនមានរោគសញ្ញានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍វិញតាមរយៈជើងហោះហើរពិសេសដែលរៀបចំដោយប្រទេសនីមួយៗ។ ECDC…

កម្ពុជាបណ្ដេញជនជាតិចិន៣១៩នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញចេញពីប្រទេស

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី ០១នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ តាមរយៈយន្តហោះពិសេស ។ ការបណ្ដេញចេញនេះ ធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត…

ស្រក់ទឹកភ្នែក! អ្នកឡើងភ្នំសិង្ហបុរី២នាក់ ត្រូវបានប្រកាសថាស្លាប់កប់ក្រោមភ្នំភ្លើងផ្ទុះនៅឥណ្ឌូណេស៊ី

អ្នកឡើងភ្នំជនជាតិសិង្ហបុរីពីរនាក់ ដែលបានបាត់ខ្លួនត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងការផ្ទុះភ្នំភ្លើង Dukono ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាម The Straits Times ផ្សាយនៅថ្ងៃទី១០ ខែឧសភា ស្រង់សម្តីប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូណេស៊ី។ ទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះមិនទាន់អាចរកឃើញសាកសពរបស់ពួកគេនៅឡើយទេ ដោយសារតែស្ថានភាពអាកាសធាតុអាក្រក់ព្រោះតែភ្លៀងធ្លាក់ខ្លាំង។ លោក Iwan Ramdani ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ…

«ជីនកាងផ្លូវមាស» ផ្អាកសកម្មភាព​ដើម្បីសម្ងំរង់ចាំឱកាសបើកដំណើរការឡើងវិញ?

រាជធានីភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយយ៉ាងផុលផុសលើបណ្តាញសង្គមពីសារព័ត៌មាន ទីតាំងល្បែងស៊ីសងខុសច្បាប់ឈ្មោះ «ជីនកាងផ្លូវមាស» ដែលត្រូវបានគេចោទថាមានខ្នងបង្អែកធំនៅពីក្រោយនោះ បានផ្អាកអាជីវកម្មភ្លាមៗ ធ្វើឱ្យមហាជនមានការសង្ស័យថាវាគ្រាន់តែជាការសម្ងំរង់ចាំឱកាសស្ងប់ស្ងាត់ដើម្បីបើកដំណើរការឡើងវិញប៉ុណ្ណោះ។ យោងតាមរូបភាពភស្តុតាងដែលបានបែកធ្លាយមកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ទីតាំងយីហោនេះស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅស្ពានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់នូវសកម្មភាពល្បែងស៊ីសងភ្នាល់ចាក់លុយយ៉ាងគ្រហើៗ។ តាមភស្តុតាងបានបង្ហាញថា ទីតាំងនេះមានការរៀបចំតុបៀការ៉ាត់ (Baccarat)…

គួរឲ្យខ្លាច! ស្ត្រីវ័យ២១ឆ្នាំស្លៀកឯកសណ្ឋាននគរបាលក្លែងក្លាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌកំបូល

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌកំបូលបានឃាត់ខ្លួនស្ត្រីវ័យ២១ឆ្នាំម្នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននគរបាលក្លែងក្លាយ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានរបស់អាជ្ញាធរ និងយោធា។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ។ ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី…

អាមេរិក​បើក​ប្រតិបត្តិការ​យោធា​វាយ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ពេល​យប់​ ក្រោយ​ការ​បាញ់​ប្រហារ​គ្នា​នៅ​ច្រក​សមុទ្រ​ហ័រម៉ូស​

ទីក្រុង​ឌុយបៃ៖ យោធា​អាមេរិក​បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ប្រេង​ចំនួន​២​គ្រឿង​របស់​អ៊ីរ៉ង់​កាល​ពី​យប់​មិញ បន្ទាប់​ពី​មាន​ការ​បាញ់​ត​ដៃ​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​តំបន់​ច្រក​សមុទ្រ​ហ័រម៉ូស។ ទន្ទឹម​នឹង​នេះ ប្រទេស​អារ៉ាប់​រួម​ក៏​បាន​រាយការណ៍​អំពី​ករណី​អ៊ីរ៉ង់​វាយ​ប្រហារ​ចូល​ទឹកដី​ខ្លួន​ដោយ​ប្រើ​មីស៊ីល​ និង​ដ្រូន​ផង​ដែរ។ ការ​វាយ​ប្រហារ​នេះ​បង្ក​ជា​ការ​មន្ទិល​សង្ស័យ​ថា តើ​បទ​ឈប់​បាញ់​ដែល​អាមេរិក​បាន​ប្រកាស​នោះ​អាច​នឹង​ឋិត​ថេរ​ដែរ​ឬ​ទេ។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​រូប៊ីអូ បាន​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ចម្លើយ​ដ៏​ប្រាកដ​ប្រជា​ពី​អ៊ីរ៉ង់​ត្រឹម​រាត្រី​នេះ។ យោធា​អាមេរិក​បញ្ជាក់​ថា​ខ្លួន​បាន​បង្អាក់​ដំណើរ​នាវា​ដឹក​ប្រេង​ទាំង​២​គ្រឿង ដែល​ព្យាយាម​បុក​ទម្លុះ​របាំង​ការ​ពារ​ដើម្បី​ចាក​ចេញ​ពី​កំពង់​ផែ។ ក្រសួង​ការ​ពារ​ជាតិ​អារ៉ាប់​រួម​ថ្លែង​ថា មនុស្ស​៣​នាក់​រង​របួស​បន្ទាប់​ពី​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាញ់​ទម្លាក់​មីស៊ីល​ផ្លោង​២​គ្រាប់​ និង​ដ្រូន​៣​គ្រឿង​របស់​អ៊ីរ៉ង់។ អាមេរិក​បាន​បង្ហោះ​វីដេអូ​ឃ្លីប​បង្ហាញ​ពី​ការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ប្រេង​ទាំង​ពីរ​ពី​យន្តហោះ​ចម្បាំង។ លោក​រូប៊ីអូ​ថ្លែង​ថា៖ «ពួកគេ​គំរាម​កំហែង​មក​លើ​យើង ដូច្នេះ​ពួកគេ​ត្រូវ​តែ​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា»៕ ប្រភព៖…

វេសឡាញអេឌ្យូខេសិនគ្រុប ប្រកាសវិនិយោគជាង៣លានដុល្លារ ពង្រីកសាលារៀនថ្មី៤កន្លែងនៅឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ បណ្តាញគ្រឹះស្ថាន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានប្រកាសចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគរួមគ្នា ដើម្បីបង្កើតសាលារៀនថ្មីចំនួន ៤ បន្ថែមទៀត ក្នុងគោលដៅពង្រីកវិសាលភាពអប់រំឱ្យកាន់តែខិតជិតសហគមន៍នៅតាមបណ្តារាជធានី និងខេត្តគោលដៅ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ…