ខេត្តបន្ទាយមានជ័យ និងព្រះវិហារ ៖ នៅតែបន្តជាចលករសំខាន់ក្នុងការចូលរួមដោះស្រាយផលប៉ះពាល់លើវិស័យអប់រំតាមតំបន់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន ៣ ខ្នងបន្ថែមទៀត។

អគារសិក្សាទាំង ៣ ខ្នងស្ថិតនៅ៖ បឋមសិក្សាអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យចំនួន ១ ខ្នង រួមទាំងរបង, បឋមសិក្សាត្រពាំងសង្កែ ចំនួន ១ ខ្នង, និង បឋមសិក្សាសែនជ័យ ចំនួន ១ ខ្នង នៅខេត្តព្រះវិហារ ព្រមទាំងសាងសង់លេណដ្ឋានសុវត្ថិភាពជូនសិស្សានុសិស្សទាំង ៣ ទីតាំង។

តាមរយៈព្រឹត្តិការណ៍ «១ ពាន់លានរៀល ដើម្បីសប្បុរសធម៌» ដែលទទួលបានការចូលរួមពីបងប្អូនខ្មែរគ្រប់តំបន់ រួមគ្នាជួសជុល និងកសាងសាលាដែលរងការខូចខាតតាមបន្ទាត់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានបើកការសាងសង់អគារសិក្សាសរុបចំនួន ៥ ទីតាំង បូករួមទាំងគម្រោងសាងសង់មុនគេ ដែលផ្តល់អគារសិក្សាចំនួន ២ ខ្នង ក្នុងខេត្តឧត្តរមានជ័យ៖ បឋមសិក្សាគោកប្រាសាទ ១ ខ្នង និង បឋមសិក្សាគូរ ១ ខ្នង ព្រមទាំងលេណដ្ឋាននៅទីតាំងសាលាទាំង ២។

មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភសាងសង់អគារសិក្សា ១ ខ្នង ៣ ជាន់ និងរបង នៅបឋមសិក្សាព្រៃ-ស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលខ្វះខាត ធ្វើយ៉ាងណាចូលរួមលើកកម្ពស់វិស័យអប់រំឱ្យកាន់តែប្រសើរ និងពេញលេញសម្រាប់សិស្សានុសិស្សគ្រប់រូប។

សរុបថវិកាជាង ១ លានដុល្លារ ដែលខ្មែរ ប៊ែវើរីជីស បានចំណាយសាងសង់សាលាសរុបចំនួន ៦ ទីតាំងនេះ។ ឈរលើគុណតម្លៃនៃការផ្តល់ត្រឡប់ទៅសង្គមវិញ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែនៅក្បែរប្រជាជនខ្មែរ បន្តជួយឧបត្ថម្ភជាហូហែ ដែលចំណាយថវិកាសរុបប្រមាណ ៧ លានដុល្លារ បូករួមទាំងស្បៀងអាហារភេសជ្ជៈ តង់ស្នាក់នៅ និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ព ទៅកាន់វីរកងទ័ព និងជនភៀសសឹក បង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខវីរកងទ័ពការពារទឹកដី និងបងប្អូនជនភៀសសឹកទាំងអស់។



អត្ថបទសហការ៖ ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ប៊ែវើរីជីស!
