ស្ទឹងត្រែងស្វាគមន៍ក្បួនរថយន្ត Caravan Tour កម្ពុជា-ចិន ឆ្លងកាត់ឆ្ពោះទៅខេត្តយូណាន តាមរយៈច្រកព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែងស្វាគមន៍ក្បួនរថយន្ត Caravan Tour កម្ពុជា-ចិន ឆ្លងកាត់ឆ្ពោះទៅខេត្តយូណាន តាមរយៈច្រកព្រំដែនកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រួមនឹងថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង និងអង្គភាពពាក់ព័ន្ធ បានអញ្ជើញទទួលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន ដែលបានឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសចិន តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល កម្ពុជា-ឡាវ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

Caravan Tour 1

ខេត្តស្ទឹងត្រែងនឹងក្លាយជាចំណុចសំខាន់មួយក្នុងដំណើរទេសចរណ៍អន្តរជាតិ ខណៈក្បួនរថយន្ត Caravan Tour កម្ពុជា-ចិន នៃកម្មវិធី “Mekong-Lancang River FAM-Trip Discovery” បានធ្វើដំណើរឆ្លងកាត់ខេត្តនេះ ឆ្ពោះទៅកាន់ប្រទេសឡាវ និងបន្តទៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

Caravan Tour 2

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដំណើរទស្សនកិច្ចតាមក្បួនរថយន្តនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានរថយន្តចូលរួមប្រមាណ ១០គ្រឿង។

Caravan Tour 3

ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងក្របខណ្ឌយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៦” ដោយមានការសហការរវាងក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេសតំបន់មេគង្គ-ឡានឆាង។

Caravan Tour 4

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្បួនរថយន្តទេសចរណ៍ខាងលើនេះ នឹងវិលត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិខេត្តស្ទឹងត្រែង រួចបន្តឆ្ពោះទៅកាន់ខេត្តសៀមរាប៕

Caravan Tour 5Caravan Tour 6Caravan Tour 7Caravan Tour 8

administrator

Related Articles