បង្ក្រាបបានជនជាតិវៀតណាមជាង១០០នាក់ និងថៃ៣៤នាក់ ករណី Online Scams នៅប៉ោយប៉ែត

បង្ក្រាបបានជនជាតិវៀតណាមជាង១០០នាក់ និងថៃ៣៤នាក់ ករណី Online Scams នៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត បានបើកប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យធ្វើអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនពីរកន្លែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការបង្ក្រាប

ទីតាំងទីមួយ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមសរុបចំនួន ១០១នាក់ (ស្រី៣៨នាក់)។

ជនសង្ស័យជនជាតិវៀតណាម

ទីតាំងទីពីរ ជាអគារកម្ពស់៥ជាន់ មាន៤៦បន្ទប់ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ កម្លាំងបានរកឃើញជនជាតិថៃចំនួន ៣៤នាក់ (ស្រី១៧នាក់)។

ទីតាំងអគារ

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក យឹម លាង និងលោក អ៊ុំ រាត្រី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា ក្រោមការដឹកនាំផ្ទាល់របស់លោក លៀម សុដា អភិបាលរងខេត្ត។

កម្លាំងសមត្ថកិច្ច

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តការសួរនាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ការឃាត់ខ្លួន
ការសួរនាំ
ទីតាំងឃាត់ខ្លួន
ជនសង្ស័យ
រូបភាពទីតាំង
ការបង្ក្រាប
ការត្រួតពិនិត្យ
កម្លាំងសមត្ថកិច្ច
ទីតាំងសង្ស័យ
អគារ
ការត្រួតពិនិត្យ
ជនសង្ស័យ
ការចាប់ខ្លួន
ការសួរនាំ
ទីតាំង
ប្រតិបត្តិការ
កម្លាំង
ការឃាត់ខ្លួន
ជនសង្ស័យ
ការត្រួតពិនិត្យ
ទីតាំង

administrator

Related Articles