រន្ធត់! ប្រុសស្រីពីរនាក់លោតទឹកសម្លាប់ខ្លួនក្នុងពេលតែមួយនៅស្ពានជ្រោយចង្វារ ម្នាក់សង្គ្រោះបាន ម្នាក់ទៀតលិចបាត់

រន្ធត់! ប្រុសស្រីពីរនាក់លោតទឹកសម្លាប់ខ្លួនក្នុងពេលតែមួយនៅស្ពានជ្រោយចង្វារ ម្នាក់សង្គ្រោះបាន ម្នាក់ទៀតលិចបាត់

ភ្នំពេញ៖ កើតហេតុការណ៍រន្ធត់មួយនៅពេលដែលមានមនុស្សប្រុសស្រីពីរនាក់ផ្សេងគ្នាបានលោតទឹកសម្លាប់ខ្លួនក្នុងពេលដំណាលគ្នានៅលើស្ពានជ្រោយចង្វារ។ ក្នុងចំណោមជនរងគ្រោះទាំងពីរ មានម្នាក់ត្រូវបានប្រជានេសាទ និងពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា ខណៈម្នាក់ទៀតលិចបាត់ខ្លួនក្នុងទឹកទន្លេ។

រូបភាពកន្លែងកើតហេតុ

បើតាមប្រជាពលរដ្ឋដែលនៅក្បែរស្ពានបានឲ្យដឹងថា នារីរងគ្រោះដែលកំពុងបាត់ខ្លួននោះ ធ្លាប់បានព្យាយាមមកសម្លាប់ខ្លួននៅលើស្ពាននេះចំនួន៣លើក ក្នុងរយៈពេល០២ថ្ងៃជាប់ៗគ្នារួចមកហើយ។

រូបភាពសង្គ្រោះ

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅក្រោមស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រូបភាពកន្លែងកើតហេតុ

តាមប្រភពព័ត៌មានពីស្ត្រីជាអ្នកសង្គ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានអង្គុយនិយាយគ្នាលេងនៅក្រោមស្ពាន ស្រាប់តែមានបុរសម្នាក់ឡើងឈរលើបង្កាន់ដៃស្ពានហើយលោតចុះមកក្រោមភ្លាមៗ។ គាត់បានរត់ចុះទៅជួយសង្គ្រោះបុរសនោះ ហើយនាំឡើងមកលើគោក ព្រមទាំងទាក់ទងរថយន្តពេទ្យដើម្បីជួយសង្គ្រោះ។

រូបភាពសង្គ្រោះ

ប្រភពដដែលបន្តថា ស្របពេលនោះ ក៏មានយុវតីដែលប៉ុនប៉ងសម្លាប់ខ្លួន៣ដងចំនួន០២ថ្ងៃជាប់ៗគ្នា មកប្រាប់គាត់ថា មានគេវាយគាត់យកទូរស័ព្ទបាត់។ ខណៈដែលស្ត្រីជាអ្នកសង្គ្រោះមិនបានចាប់អារម្មណ៍ យុវតីរូបនោះក៏រត់ទៅទម្លាក់ខ្លួនពីមាត់ច្រាំងចូលទឹកទន្លេ លិចបាត់ស្រមោលតែម្តង។

រូបភាពទីតាំង

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យបានដឹកជនរងគ្រោះដែលសង្គ្រោះបានទៅមន្ទីរពេទ្យ រីឯយុវតីដែលលិចបាត់ខ្លួនវិញ នៅមិនទាន់រកឃើញនៅឡើយទេ។

administrator

Related Articles