អ៊ុយក្រែនប្រើដ្រូនជិត៦០០គ្រឿង វាយប្រហារខណ្ឌមូស្គូខ្លាំងបំផុតមិនធ្លាប់មានតាំងពីផ្ទុះសង្គ្រាម!

អ៊ុយក្រែនប្រើដ្រូនជិត៦០០គ្រឿង វាយប្រហារខណ្ឌមូស្គូខ្លាំងបំផុតមិនធ្លាប់មានតាំងពីផ្ទុះសង្គ្រាម!

សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្ស ឡេន​​ស្គី​ បាន​ចាត់​ទុក​ការ​វាយប្រហារ​ដ៏​ធំ​បំផុត​លើ​រុ​ស្ស៊ីនេះ ថា​ជា​រឿង​ត្រឹមត្រូវ​ទាំងស្រុង។ រូបភាពដ្រូនវាយប្រហារ ការ​វាយប្រហារ​នេះ ប្រើ​ហ្វូង​ដ្រូ​ន​ដល់​៦០០​គ្រឿង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​ និង​របួស​១២​នាក់​នៅ​ក្រុង​មូ​ស្គូ​ផ្ទាល់។ រូបភាពការវាយប្រហារ តាម​បណ្ដាញ​សង្គម​លោក​ហ្សេ​ឡេ​ន​ស្គី​សរសេរ​ថា ចម្លើយ​តប​របស់​យើង​ចំពោះ​ការ​បន្ត​អូស​បន្លាយ​សង្គ្រាម​របស់​រុ​ស្ស៊ី គឺ​ត្រឹមត្រូវ​ទាំងស្រុង។ ការ​វាយប្រហារ​នេះ​កើត​មាន​៣​ថ្ងៃ បន្ទាប់​ពី​រុ​ស្ស៊ី​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ក្រុង​គៀវ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០​នាក់។ រូបភាពការខូចខាត ក្រសួង​ការពារ​រុ​ស្ស៊ី​អះអាង​ថា កងការពារ​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន ដល់​៥៥៦​គ្រឿង​នា​ពេល​យប់​ក្នុង​តំបន់​១៤។ ចំណែក​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​វិញ អះអាង​ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​រុ​ស្ស៊ី​២៧៩​គ្រឿង ក្នុង​ចំណោម​២៨៧​គ្រឿង​៕

administrator

Related Articles