ឪពុករស់រានមានជីវិតយ៉ាងអស្ចារ្យ! ប្រពន្ធ និងកូនប្រុស២នាក់ នៅបាត់ខ្លួនក្នុងសមុទ្រកែប ក្រោយលិចទូកយ៉ៗ

ឪពុករស់រានមានជីវិតយ៉ាងអស្ចារ្យ! ប្រពន្ធ និងកូនប្រុស២នាក់ នៅបាត់ខ្លួនក្នុងសមុទ្រកែប ក្រោយលិចទូកយ៉ៗ

ក្រុងកែប ៖ រន្ធត់ណាស់! លិចទូកយ៉ៗ របស់ពលរដ្ឋមួយគ្រួសារ នៅសមុទ្រកែប បណ្តាលឱ្យម្តាយ និងកូនពីរនាក់បាត់ខ្លួន ខណៈឪពុកហែលរស់ជីវិតយ៉ាងក្តុកក្តួល។

ទូកយ៉ៗលិចនៅសមុទ្រកែប

ព័ត៌មានខេត្តកែប បានប្រកាសនៅរសៀលថ្ងៃទី១៧ ខែឧសភានេះថា នៅវេលាម៉ោងប្រមាណ ១២:៥០ នាទីរសៀល មានករណីលិចទូកយ៉ៗមួយគ្រឿង នៅចំណុចមុខឃ្លោងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខណៈទូកបានចេញទៅរាវងាវ ស្របពេលខ្យល់កំពុងបោកបក់ខ្លាំង។

ក្រុមស្វែងរកជនរងគ្រោះ

តាមរបាយការណ៍សមត្ថកិច្ច ក្នុងទូកមានមនុស្សចំនួន ៤ នាក់ ក្នុងនោះឪពុកឈ្មោះ រស់ សាម អាយុ ៤០ ឆ្នាំ បានរស់រានមានជីវិត ខណៈម្តាយឈ្មោះ ណាំ ធារី អាយុ ៣៨ ឆ្នាំ និងកូនប្រុស ២ នាក់ អាយុ ១០ ឆ្នាំ និង ៨ ឆ្នាំ បានបាត់ខ្លួន។

សមត្ថកិច្ចកំពុងប្រតិបត្តិការ

យ៉ាងណាលោក ហ៊ួរ មិថុនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប កំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីស្វែងរកជនរងគ្រោះទាំងបីនាក់ខាងលើឱ្យបានឆាប់រហ័ស។

ការស្វែងរកនៅតែបន្ត

គួរបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះជាអ្នកនេសាទប្រចាំតំបន់ ដែលបានប្រថុយចេញទៅរាវងាវទោះបីខ្យល់បក់ខ្លាំងក៏ដោយ ហើយសោកនាដកម្មនេះបានកើតឡើងភ្លាមៗ ធ្វើឱ្យសហគមន៍នេសាទទាំងមូលមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង។

ទេសភាពសមុទ្រកែប

administrator

Related Articles