​ក្រសួង​ព័ត៌មាន​បើក​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ជំហាន​ទី​២» ប្រមូល​សិស្ស​ជាង ២,៥០០​នាក់​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត

​ក្រសួង​ព័ត៌មាន​បើក​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ជំហាន​ទី​២» ប្រមូល​សិស្ស​ជាង ២,៥០០​នាក់​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត

រាជធានី​ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​បាន​បើក​យុទ្ធនាការ «និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ជំហាន​ទី២» នៅ​វិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី វត្ត​ភ្នំ ដោយ​មាន​សិស្សានុសិស្ស​ជាង ២,៥០០​នាក់​ចូលរួម។ ការ​នេះ​ធ្វើ​ឡើង​ដោយ​សារ​ប្រជាជន​កម្ពុជា​កំពុង​ប្រើប្រាស់​ទូរសព្ទ​ច្រើន និង​ងាយ​រង​គ្រោះ​ពី​ព័ត៌មាន​មិន​ពិត។

យុទ្ធនាការព័ត៌មានក្លែងក្លាយ

ថ្លែង​ក្នុង​ពិធី​បើក​នាព្រឹក​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា ព័ត៌មាន​ក្លែងក្លាយ​បាន​ផ្តល់​ផល​អវិជ្ជមាន​ដល់​សង្គម​ជាតិ ដែល​ចាំបាច់​យើង​ត្រូវ​ចូលរួម​ទប់ស្កាត់។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​គន្លឹះ​៣​យ៉ាង​ដើម្បី​សម្គាល់​ព័ត៌មាន​ក្លែងក្លាយ៖ ទី១-ពិនិត្យ​ប្រភព​ច្បាស់លាស់ ទី២-ពិនិត្យ​មើល​ការ​ផ្សព្វផ្សាយ​ច្រើន​គ្នា និង ទី៣-ត្រូវ​គិត​ពិចារណា​មុន​ជឿ។ ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ជឿ​លើ​ប្រភព​ផ្លូវការ​របស់​រដ្ឋ និង​បណ្តាញ​ផ្សព្វផ្សាយ​ឯកជន​ដែល​មាន​ប្រភព​ច្បាស់លាស់។

សិស្សានុសិស្សចូលរួម

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការ​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​អាច​នាំ​ឱ្យ​ប្រឈម​នឹង​ផ្លូវច្បាប់ ដូច្នេះ​សូម​សិស្សានុសិស្ស​ចៀសវាង និង​ផ្តោត​លើ​ការ​សិក្សា ព្រម​ទាំង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ទាំងអស់គ្នា។

ឯកឧត្តម នេត្រ ភក្ត្រា

យុទ្ធនាការ​នេះ​នឹង​ត្រូវ​ពង្រីក​ទៅ​តាម​សាលារៀន​នៅ​ទូទាំង​ប្រទេស ដោយ​មាន​ការ​ចូលរួម​ពី​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ព័ត៌មាន និង​ទប់ស្កាត់​ការ​រីកសាយ​ភាយ​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ជា​ពិសេស​ចំពោះ​សិស្សានុសិស្ស​ថ្នាក់​មធ្យម​សិក្សា៕

administrator

Related Articles