WHO ប្រកាសជំងឺអេបូឡាផ្ទុះឡើងជាថ្មី​នៅកុងហ្គោ ស្លាប់៨០នាក់ ឆ្លងជាង២០០នាក់ ព្រមានដល់អ៊ូហ្កង់ដា

WHO ប្រកាសជំងឺអេបូឡាផ្ទុះឡើងជាថ្មី​នៅកុងហ្គោ ស្លាប់៨០នាក់ ឆ្លងជាង២០០នាក់ ព្រមានដល់អ៊ូហ្កង់ដា

ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការអំពីការផ្ទុះឡើងជាថ្មីនូវជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្កង់ដា ដោយចាត់ទុកថាជាគ្រោះអាសន្នផ្នែកសុខភាពសាធារណៈដែលជាកង្វល់ជាអន្តរជាតិ។

WHO ជំងឺអេបូឡា

យោងតាម WHO ការផ្ទុះឡើងនេះបណ្ដាលមកពីមេរោគឈ្មោះ ប៊ុនឌីបាក់យ៉ូ (Bundibugyo) ដែលមិនទាន់ឈានដល់ដំណាក់កាលរីករាលដាលកម្រិតពិភពលោកនៅឡើយទេ។ ការរកឃើញថ្មីបំផុតបញ្ជាក់ថា មានមនុស្សប្រមាណ ៨០ នាក់បានស្លាប់បណ្ដាលមកពីជំងឺអេបូឡា ដោយមន្ទីរពិសោធចំនួន ៨ បានបញ្ជាក់ថាពួកគេស្លាប់ដោយសារអេបូឡាពិតប្រាកដ។ ក្រៅពីនេះ មានមនុស្ស ២៤៦ នាក់ទៀតសង្ស័យថាបានឆ្លងមេរោគនេះ ជាពិសេសនៅខេត្តអ៊ីធូរី (Ituri) ភាគខាងកើតនៃប្រទេសកុងហ្គោ។

ក្រសួងសុខាភិបាលកុងហ្គោ

ក្រសួងសុខាភិបាលកុងហ្គោបានអះអាងកាលពីថ្ងៃសុក្រថា មនុស្ស ៨០ នាក់បានស្លាប់ហើយនៅខេត្តភាគខាងកើតមួយនេះ។ នៅរដ្ឋធានីខាំផាឡា (Kampala) នៃប្រទេសអ៊ូហ្កង់ដា មន្ទីរពិសោធចំនួន ២ កន្លែងដាច់ដោយឡែកពីគ្នាបានធ្វើតេស្តឃើញអ្នកឆ្លងមេរោគនេះ ដោយក្នុងនោះម្នាក់បានស្លាប់បន្ទាប់ពីវិលត្រឡប់ពីធ្វើដំណើរទៅប្រទេសកុងហ្គោ។

មេរោគអេបូឡា

គួរបញ្ជាក់ថា មេរោគអេបូឡាត្រូវបានរកឃើញដំបូងបង្អស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីឆ្នាំ ១៩៧៦។ គេមានជំនឿថាមេរោគនេះចម្លងមកមនុស្សតាមរយៈការប៉ះពាល់សត្វជ្រឹង ឬប្រចៀវ។ ករណីឆ្លងពីមនុស្សទៅមនុស្សកើតឡើងតាមរយៈការប៉ះពាល់វត្ថុរាវសរីរៈ និងស្បែកដែលដាច់រលាត់។ រោគសញ្ញាបឋមរួមមានក្ដៅខ្លួន ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល ឈឺបំពង់ក ក្អួត រាគរូស ចេញកន្ទួលលើស្បែក និងហូរឈាម។ ប្រភព៖ Channel News Asia និង BBC

administrator

Related Articles