សមត្ថកិច្ច និងអាជ្ញាធរអប់រំណែនាំម្ចាស់ហាងកាហ្វេក្នុងខណ្ឌឫស្សីកែវ កុំឲ្យលួចលាក់បើកល្បែងស៊ីសង

សមត្ថកិច្ច និងអាជ្ញាធរអប់រំណែនាំម្ចាស់ហាងកាហ្វេក្នុងខណ្ឌឫស្សីកែវ កុំឲ្យលួចលាក់បើកល្បែងស៊ីសង

អាជ្ញាធរចុះត្រួតពិនិត្យ

ភ្នំពេញ៖ ក្រោយពីមានការផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វផ្សាយសង្គមស្នើសុំឲ្យសមត្ថកិច្ចចុះបង្រ្កាបទីតាំងបង្កប់ល្បែងស៊ីសងភ្នាល់ប្រដាល់តាមប៉ុស្តិ៍ទូរទស្សន៍ថៃ ស្ថិតនៅហាងកាហ្វេមួយកន្លែង ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យភ្លាមៗ។

សមត្ថកិច្ចធ្វើការអប់រំ

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ក្រុមប្រឹក្សាសង្កាត់ និងមេភូមិ បានចុះត្រួតពិនិត្យទីតាំងដែលគេចោទប្រកាន់។ ក្នុងពេលចុះពិនិត្យ សមត្ថកិច្ចពុំបានប្រទះឃើញមានការលួចលាក់លេងភ្នាល់ល្បែងនោះឡើយ ឃើញត្រឹមតែលក់កាហ្វេធម្មតាប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានធ្វើការអប់រំណែនាំ និងដាក់ឲ្យម្ចាស់ទីតាំងចុះហត្ថលេខាក្នុងកិច្ចសន្យាតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ បើម្ចាស់ទីតាំងនៅតែបន្តល្មើសនឹងត្រូវប្រឈមនឹងច្បាប់តាមការកំណត់។

administrator

Related Articles