ស្រែកតែ«មើលមុខអីអ្ហា» ចុះពីម៉ូតូវាយប្រាវ ៤ទល់១ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់នៅបាត់ដំបង

ស្រែកតែ«មើលមុខអីអ្ហា» ចុះពីម៉ូតូវាយប្រាវ ៤ទល់១ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់នៅបាត់ដំបង

ខេត្តបាត់ដំបង៖ ចិត្តក្ដៅដូចភ្លើង ក្រាន់តែបុរសម្នាក់ស្រែក«មើលមុខអីអ្ហា» ក្រុមជនទំនើងដែលកំពុងជិះម៉ូតូឌុបគ្នា០៤នាក់ ក៏ហក់ចុះពីម៉ូតូស្ទុះទៅវាយប្រាវបើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវ។

រូបភាពកន្លែងកើតហេតុ

តាមរបាយការណ៍មន្ត្រីផ្នែកព្រហ្មទណ្ឌនៃអធិការក្រុងបាត់ដំបងបានឲ្យដឹងថា ការប្រយុទ្ធគ្នានេះគឺ«០៤ទល់នឹង១» ដោយភាគីម្ខាងមានគ្នា០៤នាក់រីឯម្ខាងទៀតមានតែម្នាក់ឯង។

រូបភាពជនសង្ស័យ

កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗហើយឃាត់ខ្លួនបានចំនួន០៤នាក់ខណៈមានម្នាក់រត់រួច។ ជនដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖ ១. ម៉ី សុវណ្ណគិរី អាយុ៣៦ឆ្នាំ (ភាគីម្នាក់ឯង), ២. អៀង ឧត្តមសុផានិត អាយុ២៥ឆ្នាំ, ៣. វន សិលា អាយុ២៨ឆ្នាំ, និង ៤. ទឹម សំនាង អាយុ៤១ឆ្នាំ។

រូបភាពជនសង្ស័យ

អធិការក្រុងបាត់ដំបងលោក ពេជ្រ សារ៉ែន បានប្រាប់ថាអំពើហិង្សានេះផ្ដើមពីការស្រែកគំរាមគ្នាពេលបើកបរតាមផ្លូវ។ ក្រុមទំនើងទាំង០៤នាក់ឈប់ម៉ូតូស្ទុះចុះទៅវាយឈ្មោះគិរីដោយប្រើដុំថ្ម តែភាគីទាំងពីរគ្មានអ្នកណាជាជនរងគ្រោះទេ ព្រោះសុទ្ធតែជាចាស់ទំនើងដូចគ្នា។ ក្រោយសាកសួរមន្ត្រីជំនាញបានបញ្ជូនពួកគេទៅស្នងការខេត្តចាត់ការតាមនីតិវិធី។

administrator

Related Articles